ទួរគីបាននិយាយថាប្រព័ន្ធការពារម៉ីស៊ីលរបស់រុស្ស៊ីអេស-៤០០sនឹងត្រូវបានដាក់ពង្រាយនៅខែមេសាឆ្នាំ២០២០

ទួរគី៖ ប្រធានាធិបតីទួរគីលោកតៃពូ អេឌូឌ័រ ​ បាននិយាយកាលពីថ្ងៃចន្ទនេះថាប្រព័ន្ធការពារមីស៊ីល អេស -៤០០ របស់រុស្ស៊ីដែលផ្នែកខ្លះត្រូវបានបញ្ជូនមកដល់ប្រទេសតួកគីរយៈពេល ៤ ថ្ងៃមកហើយនោះ  ត្រូវបានគេរំពឹងថានឹងដាក់ពង្រាយពេញលេញនៅខែមេសាឆ្នាំ ២០២០ ខាងមុខនេះ។

ថ្លែងនៅព្រលានយន្តហោះទីក្រុងអ៊ីសស្តង់ប៊ុលក្នុងខួបលើកទី៣នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ ២០១៦ លោក ប្រធានាធិបតីទួរគី បាននិយាយថាយន្តហោះ ៨ គ្រឿងបានដឹកយក​ផ្នែកខ្លះនៃប្រព័ន្ធការពាម៉ីស៊ីលរបស់រុស្ស៊ី​​​   ហើយនិងមានច្រើនទៀតកំពុងតែបន្តដឹកមកជាហូរហែ។

ការទិញប្រព័ន្ធការពារម៉ីស៊ីលពីរុស្ស៊ីបានបង្កើនភាពតានតឹងជាមួយសម្ព័ន្ធមិត្តអង្គការណាតូជាពិសេសសហរដ្ឋអាមេរិកដែលបានព្រមានដាក់ទណ្ឌកម្មដល់ប្រទេសទួរគី ​។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៦.០៧.១៩)