សហរដ្ឋអាមេរិកនិងប្រទេសរុស្សីនឹងពិភាក្សាគ្នាពីការកម្រឹតចំនួនអាវុធនុយក្លេអ៊ែរនៅថ្ងៃពុធនេះ

បរទេស៖ មន្រ្តីអាមេរិកបាននិយាយនៅថ្ងៃចន្ទនេះថា តំណាងមកពីសហរដ្ឋអាមេរិក និងប្រទេសរុស្សី គ្រោងនឹងជួបគ្នានៅទីក្រុងហ្សឺណែវ នៅថ្ងៃពុធនេះ  ដើម្បីពិភាក្សាគ្នាពីខ្លឹមសារនៃកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងកម្រឹតចំនួនអាវុធនុយក្លេអ៊ែរ  ហើយដែលអាចនឹងមានរួមបញ្ចូលទំាងប្រទេសចិនផងដែរ ។

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានិយាយថា  លោកចង់ឃើញនូវកិច្ចព្រមព្រៀងបែបថ្មីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសរុស្សី និងប្រទេសចិន ។  លោកត្រំា បាននិយាយថា លោកបានស្នើមតិនេះដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្សី និងប្រធានាធិបតីចិន  ក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសហ្សី ២០ នៅក្នុងប្រទេសជប៉ុន កាលពីខែ​ មិថុនា កន្លងមកនេះ ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្សី មានសភាពតានតឹងអស់ពេលជាច្រើនឆ្នំាមកហើយ  បន្ទាប់ពីប្រទេសរុស្សី បានចូលទៅក្នុងតំបន់គ្រីមៀ កាលពីឆ្នំា ២០១៤ និងបានគំាទ្រប្រធានាធិបតីរបស់ប្រទេសស៊ីរី ក្នុងសង្គ្រាមក្នុងប្រទេសនោះ ។​

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (១៦.០៧.១៩)