កាំភ្លើងស្វ័យប្រវត្តនិងគ្រាប់មីស៊ីលត្រូវបានរឹបអូសពីក្រុមនិយមណាស្សីសថ្មីនៅក្នុងប្រទេសអ៊ីតាលី

អ៊ីតាលី៖ ប៉ូលីសនៅក្នុងប្រទេសអ៊ីតាលីបានរកឃើញការប្រមូលផ្តុំអាវុធដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុម និយមណាស្សីសថ្មីនៅតាមទីក្រុងមួយចំនួននៃភាគខាងជើង​ប្រទេស។

ប៉ូលិសបាន​ឆ្មក់ចូលឆែកឆេរទីតាំងជាច្រើននៅថ្ងៃចន្ទនេះព្រមទាំងបានរឹបអូសយកអាវុធរួមមានកាំភ្លើងស្វ័យប្រវត្ត   កាំភ្លើងវែងនិងគ្រាប់មីស៊ីលផងដែរ។

ប៉ុន្តែការរកឃើញដ៏គួរអោយភ្ញាក់ផ្អើលបំផុតនោះគឺគ្រាប់មីស៊ីលដែលគេដឹងថាជាកម្មសិទ្ធិរបស់កងកម្លាំងកាតារី​​​​    ។ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់ទេថា   តើគ្រាប់កាំជ្រួច ​ បានធ្លាក់ទៅក្នុងដៃរបស់ក្រុមជ្រុលនិយមនៃប្រទេសអ៊ីតាលីដោយវិធីណា  ប៉ុន្ដែតាមរបាយការណ៍បានឲ្យដឹងថា   គ្រាប់កំាជ្រួចនោះត្រូវបានផលិតនៅក្នុងប្រទេសបារាំងកាលពីខែតុលាឆ្នាំ ១៩៨០ ។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (១៦.០៧.១៩)