សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញផ្តល់ជំនួយមនុស្សធម៌ដល់ ប្រជាពលរដ្ឋក្រីក្រជាង៨៦០គ្រួសារនៅខណ្ឌព្រែព្នៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង៨៦០គ្រួសារស្ថិតក្នុងសង្កាត់គោករកាខណ្ឌព្រែព្នៅរាជធានីភ្នំពេញ  ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

    ក្នុងពិធីសំណេះសំណាល  និងផ្តល់អំណោយរបស់កាកបាទក្រហម  នៅថ្ងៃទី១៥  ខែកក្តដានេះនៅវត្តឈូកវ៉ាសង្កាត់គោករកា  ខណ្ឌព្រែកព្នៅឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញថ្លែងថាការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនាពេលនេះមិនមែនជាលើកទី១នោះទេហើយក៏មិនមែនជាលើកចុងក្រោយដែរគឺបន្តចែកជូនដល់គ្រួសារដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមបញ្ជាក់ថា  ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួចតែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរស្របតាមគោលនយោបាយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះឡើយ។

ឯកឧត្តម  អភិបាលរាជធានីភ្នំពេញលើកឡើងថាសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញមានទិសដៅតែមួយគឺការដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋជាពិសេសជនក្រីក្រជនងាយរងគ្រោះជនចាស់ជរាអ្នកផ្ទុកមេរោគអេដស៍និងទុរគតជននានាដោយមិនប្រកាន់និន្នាការនយោបាយសាសនាវណ្ណៈពណ៌សម្បុរអ្វីឡើយ។

អ្នកស្រីអ៊ឹមអៀចជាប្រជាពលរដ្ឋក្រីក្រមកពីភូមិធ្លកសង្កាត់គោករកាខណ្ឌព្រែកព្នៅបានចាត់ទុកអំណោយមនុស្សធម៌នេះបានជួយដោះស្រាយជីវភាពរបស់គាត់បានច្រើនខណៈដែលពួកគាត់បច្ចុប្បន្នកំពុងមានជីវភាពក្រីក្រខ្វះមុខខ្វះក្រោយ។

សូមបញ្ជាក់ថាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាតាមរយៈសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញសម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨៦៣គ្រសារមកពីសហគមន៍ទាំង១០និងតាមភូមិទាំង១៨ក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញផងដែរក្នុងនោះ១គ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាមមីយើងចំនួន១កេសត្រីខចំនួន១យួរទឹកត្រីចំនួន១យួរទឹកស៊ីអីវចំនួន១យួរសៀវភៅចំនួន៤ក្បាលប៉ិចចំនួន២ដើមថ្នាំពេទ្យចំនួន៣មុខនិងថវិកាចំនួន៥០.០០០រៀល(ប្រាំម៉ឺនរៀល)