ប៉ូលីសក្នុងប្រទេសបារំាងបំបែកក្រុមបាតុករនៅថ្ងៃបុណ្យជាតិ

បារំាង៖ ប៉ូលីសនៅថ្ងៃអាទិត្យនេះ  បានបំបែកហ្វូងក្រុមបាតុករ  ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក   ដើម្បីឲ្យក្រុមបាតុករចាកចេញពីវិថីសង់អេលីហ្សេ  តែប៉ុន្មានម៉ោងក្រោយពីប្រធានាធិបតីបារំាង លោក អេម៉ានូអ៊ែល ម៉ាក្រុង បានបញ្ចប់ការត្រូតមើលក្បួនព្យុហយាត្រាបុណ្យជាតិរបស់ប្រទេសបារំាង ជាមួយថ្នាក់ដឹកនំាមកពីប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ។

ក្រោយពីក្បួនព្យុហយាត្រា  បានបញ្ចប់  វិថីសង់អេលីហ្សេ ក៏ត្រូវបើកឲ្យធ្វើចរាចរឡើងវិញ  តែ ក្រុមបាតុករអាវកាក់លឿង រាប់សឹបនាក់ បានព្យាយាមចូលទៅកាន់កាប់វិថីនោះ ។

ប៉ូលីស ត្រូវបង្ខំចិត្ត  បណ្តេញក្រុមបាតុករទំាងនោះ  ដោយបានប្រើឧស្ម័នបង្ហូរទឹកភ្នែក  ទៅលើពួកបាតុករ  ក្រោយពីលោកប្រធានាធិបតី បានចាកចេញពីកន្លែងប្រារព្ធពិធី  ។​

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ   (១៥.០៧.១៩)