ប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ីប្តេជ្ញាសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី លោក យ៉ូកូ វីឌូឌូ បាននិយាយនៅថ្ងៃអាទិត្យនេះថា  នៅក្នុងអាណត្តិទីពីរនេះ   លោកនឹងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ  និងជំរុញឲ្យមានឱកាសវិនិយោគទុនថែមទៀត  ដើម្បីផ្តល់ការងារដល់ពលរដ្ឋឥណ្ឌូនេស៊ី និងឲ្យមានកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្លំាង ឡើង ។

ថ្លែងនៅក្នុងឱកាសជួបជុំមួយដែលមានអ្នកគំាទ្រលោករាប់ពាន់នាក់  លោកប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ​ហេដ្ឋារចនាសម្ព័ន្ធគឺជាកម្មវិធីដ៏សំខាន់ក្នុងអាណត្តិថ្មីរបស់លោក  ដោយលោកនឹងប្រឹងប្រែងឲ្យមានការសាងសង់ការតភ្ជាប់រវាងកំពង់ផែជាមួយនិងអាកាសយានដ្ឋាន និងទៅកាន់តំបន់កសិកម្ម និងទេសចរណ៍របស់ប្រទេសជាតិ ។

លោកប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី ក៏បាននិយាយពីផែនការ បង្កើនសមត្ថភាពធនធានមនុស្ស ផងដែរ​។​

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ   (១៥.០៧.១៩)