ឥណ្ឌាបញ្ឈប់ការបាញ់យានអាវកាសទៅភពព្រះចន្ទ៥៦នាទីមុនការបាញ់បង្ហោះ

ឥណ្ឌា៖ ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទនេះបានបញ្ឈប់ការបាញ់យានអាវកាស  ដែលគ្រោងនឹងទៅចុះចតលើភពព្រះច័ន្ទ   ​មួយម៉ោងមុនពេលត្រូវ​បាញ់បង្ហោះ   ដោយសារបញ្ហាបច្ចេកទេស។

មន្រ្តីនៅមជ្ឈមណ្ឌលអវកាសលើកោះមួយនៃឆ្នេរសមុទ្រក្នុងរដ្ឋអាន់ដ្រា ប្រាដេស (Andhra Pradesh)   បាននិយាយថា   បញ្ហា​ប្រព័ន្ធបញ្ជា​យានអវកាស បានធ្វើឲ្យមានការបញ្ឈប់ការបាញ់ បង្ហោះនោះ  ។

ប្រទេសឥណ្ឌាចង់ធ្វើឱ្យខ្លួនក្លាយទៅជាប្រទេសទីបួនបន្ទាប់ពីប្រទេសរុស្ស៊ី, សហរដ្ឋអាមេរិកនិងចិនដែលអាចបញ្ជូនយានអាវកាសទៅចុះចតយាន​លើឋានព្រះច័ន្ទ ​បាន ​។

អត្ថបទ​ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៥.០៧.១៩)