មន្រ្តីអាមេរិកជំរុញឲ្យមានការដាក់ទណ្ឌកម្មលើប្រទេសចិនដែលបានទិញប្រេងពីប្រទេសអ៊ីរ៉ង់

អាមេរិក៖ យោងតាមសម្តីរបស់មន្រ្តីអាមេរិកបីរូប បានឲ្យដឹងថា  មន្រ្តីក្នុងរដ្ឋការលោកត្រំាបានយល់ស្របថា  កាលពីខែមិថុនា  ប្រទេសចិនបានបំពានលើ​ទណ្ឌកម្ម ដែលអាមេរិកបានដាក់ទៅលើប្រទេសអ៊ីរ៉ង់   ដោយប្រទេសចិនបានទិញប្រេងឆៅពីប្រទេសនេះ ចំនួនជាងមួយលានធុង ។

មន្រ្តីអាមេរិកបីរូបនោះ បាននិយាយថា  រហូតមកដល់ពេលនេះ  រដ្ឋការលោកត្រំានៅមិនទាន់រកវិធីណាមួយ  ដើម្បីឆ្លើយតបចំពោះការបំពានរបស់ប្រទេសចិននេះទេ ។

ក្រុមមន្ត្រីដែលមាននិន្នាការប្រឆំាងនឹងប្រទេសចិន កំពុងតែជំរុញឲ្យរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មជាលើកទីពីរលើស្ថាប័នរបស់ប្រទេសចិន ។  អ្នកវិភាគស្ថានការណ៍អន្តរជាតិបាននិយាយថា ការជំរុញឲ្យមានទណ្ឌកម្មលើស្ថាប័នរបស់ប្រទេសចិន នឹងកាន់តែធ្វើឲ្យស្មុគស្មាញដល់ដំណើរការចរចារពាណិជ្ជកម្មចិន-អាមេរិក និងកាន់តែធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទំាងពីរ ឈានទៅរកភាពតានតឹងថែមទៀត ។​

អត្ថបទ ឆាយ វីកាល

ប្រភព អឹមអេសអិន (១២.០៧.១៩)