ព្រឹកនេះព្រឹទ្ធសភាបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ចំនួន៥

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ១១ ០៧ ១៩

នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានបន្តសម័យប្រជុំលើកទី៣ ព្រឹ នីតិកាលទី៤របស់ខ្លួន ក្រោមការដឹកនាំរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីឆ្លងយោបល់ និងឯកភាពលើសេចក្តីព្រាងច្បាប់ចំនួន៥ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ ដែលលើកយកមកពិនិត្យនេះមានដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា), សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល, សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី , សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណា-ចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣ ៕