រាជរដ្ឋាភិបាលកម្ពុជាបង្កើនការលើកកម្ពស់សមត្ថភាពយេនឌ័រ នឹងផ្តល់សិទ្ធិអំណាចដល់ស្ត្រី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ ណា​ឌី​ណេ​៖

រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាពយេនឌ័រ នឹងផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដើម្បីឱ្យស្ត្រីកាន់តែមានឥទ្ធិពលនិងការសម្រេចចិត្តនៅក្នុងសង្គម។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា រាជរដ្ឋាភិបាលមានកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សមភាពយេឌ័រដោយធ្វើឲ្យស្រ្តីនិង និងបុរសទទួលបានអត្ថប្រយោជន៍ស្មើៗគ្នា ទំាងការអប់រំ ឱកាសការងារ និងការវិនិយោគ។
យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី ៣០ ថ្ងៃទី ១១ ខែកក្កដាឆ្នាំ២០១៩បានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ សិទ្ធិអំណាចដល់ស្ត្រី តាមរយៈបញ្រ្ជាបបញ្ហាយេនឌ័រទៅគ្រប់គោលនយោបាយ ផែនការជាតិ កម្មវិធីគម្រោងនានា ព្រមទាំងបន្តអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើង ប្រឆាំងនឹងនារីភេទ ការរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រនិងការបញ្ជ្រាបយេនឌ័រនៅក្រៅក្រសួងស្ថាប័ន និងថ្នាក់ក្រោមជាតិ។
សារលិខិតដដែលបានបញ្ជាក់ទៀតថា ចំនួនស្ត្រីនៅកម្ពុជាដែលជាថ្នាក់ដឹកនាំក្នុងអង្គនីតិប្រតិបត្តិមានការកើនឡើងជាលំដាប់ ចាប់ពីឆ្នាំ១៩៩៣ ដល់ដើមឆ្នាំ២០១៨។
សូមបញ្ជាក់ថា កាលពីឆ្នាំ១៩៩៣ កម្ពុជាមានស្ត្រីតែពីររូបប៉ុណ្ណោះដែលមានតំណែងជាអនុរដ្ឋលេខាធិការ ប៉ុន្តែមកដល់ឆ្នាំ ២០១៨ កម្ពុជាមានស្ត្រីចំនួន៦១រូបជាអនុរដ្ឋលេខាធិការ ៤០រូបជារដ្ឋលេខាធិការ ៣រូបជារដ្ឋមន្ត្រី និង១រូបជាឧបនាយករដ្ឋមន្ត្រី៕