នៅខេត្តស្ទឹងត្រែង បទល្មើសនេសាទនៅ តែគំរាមកំហែងធនធានមច្ឆជាតិ

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖ បទល្មើសក្នុងរដូវបិទនេសាទ បានគំរាមកំហែងធនធានមច្ឆជាតិនៅទន្លេមេគង្គលើ នៃខេត្តស្ទឹងត្រែង ទោះបីមន្ត្រីជំនាញផ្នែកជលផលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតយ៉ាងណាក៍ដោយ ជនខិលខូចមួយចំនួន នៅតែលួចលាក់ធ្វើនេសាទខុសច្បាប់គ្មានកោតខ្លាចអ្វីឡើយ។


លោកឡាយឈុនមេភូមិត្បូងខ្លា ឃុំអូម្រះស្រុកសៀមបូកខេត្តស្ទឹងត្រែងបានអះអាងថា៖ទោះបីអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយច្បាប់ជលផល ហាមប្រាមផ្អាកការធ្វើនេសាទនៅរដូវត្រីពងនេះ បានទូលំទូលាយហើយក៍ដោយ តែ ជនខិលខូចនៅតែលួចលាក់ចុះធ្វើនេសាទខុសច្បាប់ នៅតាមអន្លង់អភិរក្ស ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីទាំងថ្ងៃទាំងយប់ ។


លោកថា៖មុខសញ្ញាទាំងនេះអាជ្ញាធរនិងសមត្ថកិច្ចបានហៅមកណែនាំមិនស្តាប់ឡើយ ហើយថែម
ទាំងប្រមាថប្រើអំពើហឹង្សាថែម ទៀត។


សម្លេង៖ខ្ញុំសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធថ្នាក់លើជូយបង្ក្រាបបទ ល្មើសនេះផងដោយសារប្រជា ពល រដ្ឋប្តឹងខ្ញុំ មិនដឹងធ្វើម៉េចបានតែត្រឹមរាយការណ៍ជូនឃុំហើយគេប្រមាថអាយុជីវិតជាអាជ្ញាធរទៀត ហើយសមត្ថភាពមេភូមិគាត់ប្រមាថអាយុ ជីវិតទៀត ដោយសារយើងណែនាំអប់រំដល់ពួកគាត់។
លោកទុំ នីរ៉ូ នាយខណ្ឌជលផលស្ទឹងត្រែងបានទទួលស្គាល់ថា៖បទល្មើសទាំងនេះពិតជាកើតមានព្រោះនៅពេលសមត្ថកិច្ចចុះល្បាតក៍ជួបការចម្រូងចម្រាសគ្នារហូតពេលខ្លះបង្ខំឱ្យសមត្ថកិច្ចប្រើប្រាស់អាវុធក៍មានដែរ។
លោកថា៖បញ្ហាប្រឈមនេះ អាជ្ញាធរមានសមត្ថកិច្ចមិនអាចចាត់វិធានការបានទាំងស្រុងនោះទេ វាទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ព្រោះច្បាប់ជលផលបានផ្សព្វផ្សាយជ្រួតជ្រាប់អស់ហើយនៅរដូវបិទនេសាទនេះ។
សម្លេង៖យើងខ្ញុំនៅតែសំណូមពរដ៍ទទូចចំពោះបងប្អូនប្រជាអ្នកនេសាទទាំងអស់ ជាពិសេសប្រជាអ្នកនេសាទប្រើនូវឧបករណ៍ខុសច្បាប់ ត្រូវឈប់ប្រព្រឹត្តិតទៅទៀត ដើម្បីធានានិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។
លោកឈន ផៃ ប្រជាពលរដ្ឋនៅភូមិកោះជ្រឺមឃុំអូរម្រះបាន ទទួល ស្គាល់ថា៖ប្រជាពលរដ្ឋរស់នៅតាមជូរមាត់ទន្លេមេគង្គភាគច្រើនបានពឺងផ្អែកទៅលើផលនេសាទតែបងប្អូនមួយចំនួនមិនបាន ស្រឡាញ់ធនធានទាំងនេះទេ បែរជាប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំផ្លាញធនធានរបស់ខ្លួន។
សូមបញ្ជាក់ថា៖ក្នុងរដូវបិទនេសាទនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៍បានផ្ញើសារជូនបងប្អូនជនរួមជាតិឱ្យអនុវត្តនូវគោលការ៧ចំណុចដើម្បីយើងរួមគ្នាអភិរក្សធនធានមច្ឆជាតិឱ្យសំបូរឡើងវិញជាពិសេសចៀសវាងការធ្វើនេសាទប្រើប្រាស់ឧបករណ៍ហាមឃាត់ក្នុងរដូវបិទនេសាទ៕