រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ   

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៩

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ភ្ជាប់បណ្តាញចែកចាយបំពង់ទឹកថ្មី។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៩ខែកក្កដានេះ បានឲ្យដឹងថានៅយប់ថ្ងៃសុក្រទី១២ខែកក្កដាឆ្នាំ២០១៩ នឹងមានការផ្អាកផ្គត់ផ្គង់ទឹកប្រើប្រាស់យះពេល៤ម៉ោងចាប់ពីម៉ោង៨យប់ដល់ម៉ោង១២យប់នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ។

សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា ចំពោះប្រជាពលរដ្ឋ ស្ថាប័ន និង សហគ្រាស ទាំងអស់ដែលស្ថិតនៅទីតាំងខាងលើនេះ ត្រូវត្រៀមទឹកទុកសម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ការខ្វះខាតទឹក។ដោយឡែកការកាត់ភ្ជាប់បំពង់ទឹកថ្មីនេះអាចធ្វើអោយគុណភាពទឹកមានភាពល្អក់កករមួយរយៈពេលខ្លីក្រោយពេលការងារតភា្ជប់រួច៕