អាជ្ញាធរសង្កាត់សាមគ្គី លើកទឹកចិត្តដល់កសិករឱ្យ នាំគ្នាដាំដុះពូជស្រូវរយៈពេលខ្លី ដើម្បីទប់ទល់ជាមួយគ្រោះរាំងស្ងួត

វិទ្យុជាតិកម្ពុជា៖លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

ការងារបង្កបង្កើនផល នៅឆ្នាំនេះ អាជ្ញាធរសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបំផុស ដល់កសិករឱ្យ ប្រើពូជស្រូវរយៈពេលខ្លី ខណះផ្ទៃដីខ្លះត្រូវដំាដំណាំជំនួសវិញ ដើម្បី ទទួលបានប្រាក់ បន្ថែមសម្រាប់
ដោះស្រាយជីវភាពប្រចាំថ្ងៃ។


លោកជាម៉ាលីចៅសង្កាត់សាមគ្គីបានបញ្ជាក់ថា៖ ជិតពាក់កណ្តាលខែកក្កដាហើយ ផ្ទៃដីស្រែរបស់កសិករខ្លះពុំទាន់មានទឹកសម្រាប់សាបព្រួសសំ ណាបនៅឡើយទេ ស្របពេលកសិករមួយចំនួន យឺតយ៉ាវក្នុងការចុះធ្វើការងារបង្កបង្កើនផលផងនោះ ។
លោកថា៖ របបទឹកភ្លៀង មិនទៀងទាត់នៅឆ្នាំនេះបានបង្អាក់ការងារដាំដុះគ្រប់យ៉ាង  កត្តានេះតំបន់ខ្លះសូមឱ្យកសិករ ផ្លាស់ប្តូរផ្ទៃដីពីការធ្វើស្រូវមកដាំដំណាំចំការវិញ ដើម្បីឱ្យបានផលខ្លះសម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។


ឆ្នាំនេះ យើងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋគ្រប់ភូមិរាល់ការប្រជុំនិយាយពីការបង្កបង្កើនផលនិងគឺរៀបចំជ្រើសរើសពូជ  និងដំណាំផ្សេងៗមិនថាឡើយស្រូវទេគឺយើងឱ្យគាត់ជ្រើសរើសពូជណាដែលជាស្រូវកណ្តាលឬស្រូវស្រាលបំផុតដើម្បីការពារគ្រោះរាំងស្ងួតដែលយើងមិនអាចប្រមូលផលបាន កន្លែងនេះយើងបានផ្សព្វផ្សាយគ្រប់ភូមិរួចហើយ យើងចលនាគ្នាបន្តៗ រឿងដំណាំផ្សេងៗក៍ដូច្នេះដែរគឺថាបើធ្វើស្រូវមិនបានទេ យើងដូដាក់ដាំពោតឬក៍ងាំដំណាំអីផ្សេងទៅ បន្លែបង្ករទៅជាក់ស្តែងពោតនេះជាកន្លែង ស្ទូងស្រូវទេពិមុនតែដោយការយឺតទឹកភ្លៀងប្រើដំណាំផ្សេងៗដាំដំណាំពោតទៅវិញ។
លោកស្រីហំ សារឿនកសិករនៅភូមិខនឌិនបានទទួលស្គាល់ថា ៖រដូវវស្សានេះ ភ្លៀវធ្លាក់ ទៅដោយកន្លែង ហើយដីស្រែកសិករខ្លះបងប្អូនយើងមិនទាន់បានភ្ជួររាស់ផង នេះជាបញ្ហាប្រឈមមួយដែលកសិករ មានការព្រួយបារម្ភណ៍ពីកត្តាខ្វះទឹកសម្រាប់ធ្វើការងារបង្កបង្កើនផល ។
លោកស្រីបន្តថា៖ទោះជាយ៉ាងណាក៍មាន នៅតំបន់ខ្លះកសិករយើងបានបូមទឹកដាក់ធ្វើស្រូវ ហើយមួយចំនួនទៀត បានដាំពោត ត្រសក់ ឪឡឹកនិង ប៉ិគួក ជំនួសវិញ គ្រាន់តែត្រូវចំណាយដើមទុនច្រើន ។
លោក មានសុធាកសិករ នៅភូមិកាំងដីសសង្កា ត់ព្រះបាទក្រុងស្ទឹងត្រែងបង្ហាញថា៖មុខរបរ កសិកម្មបើខ្វះការព្យាយាមការដាំដុះមិនទទួលបានជោគជ័យទេ ព្រោះ តំបន់ខ្ពង់រាប នៅខេត្តយើងនេះជួនកាល ទឹកទន្លេមេគង្គលិច  ពេលខ្លះរងភាពរាំងស្ងួតបង្កឱ្យផលដាំណាំខូចខាតចំណាយតែកំលាំងចោល។
លោក បន្តថា៖បច្ចុប្បន្នកសិករភាគច្រើនបានផ្លាស់ប្តូរទំលាប់អនុវត្តការដាំដុះទៅតាមលក្ខណៈបច្ចេកទេសដែលផ្នែកជំនាញកសិកម្មបានណែនាំដូចជាការជ្រើសរើសពូជ-ការធ្វើដី- ការប្រើជីធម្មជាតិនិងការថែទាំជាដើម ។
សូមបញ្ចាក់ថាៈ សង្កាត់សាមគ្គីមានកសិករជាងមួយពាន់គ្រួសារ ក្នុងនោះ៧០%ធ្វើស្រែចំការ ហើយ៣០%ទៀត  ជាកម្មករ ខ្លះទៀតធ្វើនេសាទ ហើយបច្ចុប្បន្នការងារដកស្ទូងសម្រេចបានប្រមាណ១០%តែប៉ុណ្ណោះ៕