ឯកឧត្តម នាយឧត្តមសេនីយ៏​ គន់​ គីម​ បំពាក់មេដាយមាស ជូនដល់កងទ័ពជេីងទឹកមូលដ្ឋានសមុទ្រ​ និងកងទ័ពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩​ ឯកឧត្តម នាយឧត្តមសេនីយ៏​ គន់​ គីម​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុ ប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញសំណេះសំណាលជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងកង យោធាពលខេមរៈភូមិន្ទតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ និងបំពាក់មេ ដាយមាស និងថវិកាជូនដល់កងទ័ពជេីងទឹកមូលដ្ឋានសមុទ្រ​ និងកងទ័ពតំបន់ប្រតិ បត្តិការសឹករងខេត្តព្រះសីហនុ នៅមូល ដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ។


ឯកឧត្តម នាយឧត្តមសេនីយ៏​ គន់​ គីម​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយការជួបសំណេះសំណាល ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងប្រតិបត្តិការជួយ សង្គ្រោះរបស់កងកម្លាំងរបស់យើង ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយរុករកជនរងគ្រោះ និងសាកសព ក្នុងឧបទ្ទហេតុ នៃការដួលរំលំបាក់អគារ ៧ជាន់​ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩​កន្លងមក ដែលបណ្តាលឱ្យមានមនុស្សរងរបួសចំនួន ២៦នាក់ ស្រី ០២នាក់ និងស្លាប់ ២៨នាក់ ស្រី ០៤នាក់ ៕