រដ្ឋមន្រ្តីក្រសួងផែនការចាត់ទុកបេសសកម្មការងាររបស់អង្គការSidaបានជួយលើកកម្ពស់វិស័យសិ្ថតិនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទវ៉ែន សុវុទ្ឋីភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងផែនការបាទចាត់ទុកបេសសកម្មការងាររបស់អង្គការSidaបានជួយលើកកម្ពស់វិស័យសិ្ថតិនៅកម្ពុជា ព្រមទាំងបានជួយបង្កើនសមត្ថភាព ប្រព័ន្ឋស្ថិតិជាតិតាមរយៈការផលិតស្ថិតិដោយប្រើប្រាស់ទិន្នន័យពីការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចទទួលបានជោគជ័យ។ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងផែនការថ្លែងនៅក្នុងពិធីក្នុងពិធីបំពាក់គ្រឿងឥស្សរិយសជូនលោកស្រី Veronica wiknទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារដើម្បីអភិវឌ្ឍអន្តរជាតិស៊ុយអែតsida អោយដឹងថា អង្គការsidaពិតជាបានរួមចំណែកយ៉ាងខ្លាងជាមួយក្រសួងស្ថិតិក្នុងការជួយការងារផ្នែកអង្កេតសេដ្ឋកិច្ចសង្គមកិច្ចនិងស្ថិតិដ៏សំខាន់មួយដែលមានការទទួលស្គាល់ពីដៃគូជាតិនិងអន្តរជាតិ និងរដ្ឋាភិបាលកម្ពុជាផងដែរ។ឯកឧត្ដមបានបន្តថា លោកស្រី Veronica wiknerទីប្រឹក្សាជំនាញការអង្គការ Sidaប្រចាំវិទ្យាស្ថានស្ថិតិគឺជាដៃគូដ៏ល្អម្នាក់ដែលបានពុះពារសម្រេចបានគ្រប់ស្ថាននាពេលកន្លងមក ព្រមទាំងជួយសហការណ៍ទៅលើផ្នែកជាច្រើនតាំងពីការផ្តល់វគ្គបណ្តុះបណ្តាលស្ថិតិ ដល់មន្រ្តីស្ថិតិជាតិនិងថ្នាក់ក្រោមជាតិ។មួយវិញទៀតលោកស្រីបានជួយពង្រឹកការងារគណនេយ្យជាតិជាមួយជំនាញ ក្នុងការគណនាផលិតផលសរុបក្នុងស្រុកGDP បានរៀបចំឯកសារបោះពុម្ពរបាយការណ៍អង្កេតសេដ្ឋកិច្ច និងសង្គមកិច្ចជាច្រើនទៀត។ឯកឧត្តមសង្ឃឹមថាទីភ្នាក់ងារដើម្បីអភិវឌ្ឍអន្តរជាតិស៊ុយអែតsida ក៏ដូចជាស្ថាប័នស្ថិតិស៊ុយអែតនឹងនៅតែបន្តជួយឧបត្ថម្ភទាំងបច្ចេកទេសនិងហិរញ្ញវត្ថុដល់វុទ្យាស្ថានជាតិស្ថិតិដើម្បីទទួលបាននូវចំណេះដឹងថ្មីៗផ្នែកស្ថិតិបំពេញនូវចន្លោះខ្វះខាតដែលមានកន្លងមកនិងទទួលបានស្ថិតិកាន់តែសម្បូរបែបបន្ថែមទៀត។លោកស្រី Veronica wiknerទីប្រឹក្សាជំនាញការអង្គការ Sidaប្រចាំវិទ្យាស្ថានស្ថិតិបានមានប្រសាសន៍ថា លោកស្រីនឹងខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយបំពេញការងារស្ថិតិ អង្កេតសេដ្ឋកិច្ច សង្គមកិច្ចជាមួយវិទ្យាស្ថានជាតិក្រសួងផែនការឲ្យបានកាន់តែល្អប្រសើរថែមទៀត។សូមបញ្ជាក់ថា លោកស្រី Veronica wiknerទីប្រឹក្សាជំនាញការអង្គការ Sidaប្រចាំវិទ្យាស្ថានស្ថិតិដែលទទួលបានគ្រឿងឥស្សរិយស សហមេត្រីថ្នាក់មហាសេនាដែលជាឥស្សរិយសថ្នាក់លេខ២ខ្ពស់បន្ទាប់ពីថ្នាក់លេខ១ខ្ពស់បំផុតសម្រាប់ដៃគូអភិវឌ្ឍន៍៕