សម្តេចប្រធានរដ្ឋសភា ជំរុញសមាជិករដ្ឋសភាចុះស្វែងយល់សុខទុក្ខម្ចាស់ឆ្នោតពេលសម្រា កពីប្រជុំរដ្ឋសភា

AKP ភ្នំពេញថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៩– នៅក្នុងឱកាសវិស្សមកាលពីសម័យប្រជុំរដ្ឋសភា ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៩នេះទៅ ក្នុង រយៈពេល៣ខែ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បាន​ធ្វើកា​រ​អំ​ពា​វ​នាវដល់សមាជិកសមាជិការដ្ឋសភា ចុះសិក្សាស្វែងយល់ពីការលំបាក និងតម្រូវការរ​បស់ប្រជាពល​រដ្ឋ​ឱ្យ​បាន​ជាប់ជាប្រចំា ហើយរួមគ្នា ដោះស្រាយ ឆ្លើយតបកង្វល់របស់ម្ចាស់ឆ្នោតឱ្យបានទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព។

យោងតាមទំព័រ Face book ផ្ទាល់របស់ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្រៅ​ពីបាន​បំពេញ​តួនា​ទី​សំខាន់ៗ ខាងនីតិកម្ម ភាពជាតំណាងពលរដ្ឋ និងការតាម ដានការអនុវត្តច្បាប់ ដែលជាការងារ​ស្នូល​របស់រដ្ឋសភា សមាជិកសមាជិការដ្ឋសភា បានចូលរួមការងារសង្គម កសាងហេដ្ឋារចនា សម្ព័ន្ធនានា ជាមួយរាជរដ្ឋាភិបាល ដូចជា វត្តអារាម សាលា ផ្លូវ ស្ពាន ប្រឡាយទឹក មន្ទីរពេទ្យ ដើម្បីសម្រួល និងលើក កម្ពស់ជីវភាពប្រជា ពលរដ្ឋឱ្យកាន់តែ ប្រសើរឡើង ដោយសម្តេចបានបញ្ជាក់ថា “នេះការទទួលខុស​ត្រូវ​របស់​យើង ហើយក៏ជាវប្បធម៌សាមគ្គី រួមសុខរួមទុក្ខជាមួយគ្នា ដែលយើងបានអនុវត្តតំាងពីដើមមក”។
សូមជម្រាបថា រដ្ឋ សភាបានបញ្ចប់សម័ យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ កា លពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩  បន្ទាប់ពីបានដំណើរការ រយៈ ពេល៣ខែ តាមច្បាប់កំណត់មក។ ក្នុងសម័យប្រជុំលើកទី២ ដែលចាប់ផ្តើមតំាងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩មកនោះ រដ្ឋសភាបានអនុម័ត សេចក្តីព្រាង​ច្បាប់ចំ​នួន​១០​ ដែលស្នើឡើងដោយរាជរដ្ឋាភិ បាល៕

ដោយ សុង យោ