មន្រ្តីកម្ពុជា ចំនួន៤រូបចូលរួមសន្និសិទអាស៊ានលើកទី ៧ ឆ្នាំ២០១៩ស្តីពីការថៃទាំ សុខភាពមានលក្ខណៈទូលំទូលាយ ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ដោយ លោក លឹម តុងហួត

មន្រ្តីស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាចំនួន៤រូបបានចូលរួមសន្និសិទអាស៊ានលើកទី៧ ឆ្នាំ២០១៩ ស្តីពី ការថែទាំសុខភាពមានលក្ខណៈទូលំទូលាយ ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន ( Seamless Comprehensive Health Care in addiction Treatment ) ។
សន្និសិទអាស៊ាននេះ ប្រារព្ធធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមមកពីបណ្តាប្រទេសជាសមាជិកអាស៊ានសរុបជាង១០០នាក់។
លោកវរសេនីយ៍ យិន យឿត អនុប្រធាន នាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បាន ឲ្យដឹងថា សន្និសិទនេះគឺដើ ម្បីធ្វើការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធបញ្ហាគ្រឿងញៀនក្នុងបណ្ដាប្រទេសអាស៊ានទាក់ទងនិងការផ្តល់សេវាព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត នៅក្នុងសហគមន៍ និងនៅតាមមណ្ឌលស្តារនីតិសម្បទា សាធារណៈរបស់រដ្ឋ និងឯកជន។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ប្រធានមណ្ឌលឱកាសខ្ញុំ ដែលកំបុងចូលរួមក្នុង សន្និសីទនេះបានបាប់ឲ្យដឹងថាអ្នកចូលរួមក្នុងសន្និសិទនេះ ទទួលបានចំណេះដឹងថ្មីៗតាមរយ:ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍តាមបណ្ដាប្រទេសជាសមាជិកអាស៊ាននិមួយៗលើការងារព្យាបាលអ្នកញៀនគ្រឿងញៀន និងការស្ដារនីតិសម្បទា ក្រោយពេលព្យាបាលរួចគឺជាគន្លឺះ ទប់ស្កាត់ ការលាប់ឡើងវិញ នៃអ្នកប្រើប្រាស់គ្រឿងញៀន។
តាមកម្មវិធីដែលបានគ្រោងទុកមន្រ្តីទាំង៤រូប នឹងត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ៕