ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ មកពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ -ក្នុង​ខ​ណៈ​ដែល​​ដឹកនាំគណៈ​ប្រតិភូទៅចូលរួម​កិ​ច្ច​​ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​កល​លើ​ជំ​នួ​​យសម្រា​ប់​ពា​​ណិជ្ជកម្ម ឆ្នាំ២០១៩»នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នារសៀលថ្ងៃ​ទី០៤ ខែ​​កក្ក​ដា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរា​ជា​ណា​​ចក្រ​កម្ពុជា បានអញ្ជើញ​ជួប​សំណេះសំណាលជា​មួ​យប្រជាពលរដ្ឋខ្មែរ​ដែល​រស់​នៅ​តាម​ប​ណ្តា​​ប្រទេ​សក្នុងតំបន់អឺរ៉ុបប្រមាណជាង៧០០នាក់។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្តីរីករាយក្រៃលែង ដែលមានឱកាស​បាន​ជួបបងប្អូនប្រជាពលរដ្ឋខ្មែរមកពីប្រទេសជាច្រើននៅក្នុងអឺរ៉ុប និងអរគុ​ណចំ​ពោះ​ការទទួល​ស្វាគមន៍ និងគាំទ្រពីសំណាក់បងប្អូនដោយទឹកចិត្តបរិសុទ្ធ មិនដូចការ​ចោ​ទ​​និងប្រមាថថា​មានការជួល និងទិញដូរ ពីក្រុមអគតិមួយចំនួនឡើយ។ សម្តេចតេជោ ហ៊ុន សែ​ន បានថ្លែង​ដោយហួសចិត្តចំពោះការលើកឡើងដោយក្រុមជ្រុលនិយមមួយចំនួនថា ប្រជា​ពល​រដ្ឋមកជួប​សម្តេចនាពេលនេះ គឺមានការទិញដូរ និងជួលនោះ សម្តេចតេជោបានចាត់​ទុក​ថា​​ជាការ​ប្រមាថ​ដ៏ធ្ងន់ធ្ងរមួយដែលនឹកស្មានមិនដល់សោះថា ពួកគេអាចធ្វើទៅរួច។ សម្តេចតេ​ជោ​​បន្ត​ថា ការជួបគ្នារវាងសម្តេច និងប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុបនាពេលនេះ គឺជាការរត់រកគ្នា​នៃ​ឈា​ម​ជ័រជាខ្មែរដូចគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បេសកកម្មការងារបានបញ្ចប់ដោយជោគជ័យ   ហើយសម្តេចនឹងដឹកនាំគណៈ​ប្រតិភូវិលត្រ ​ឡ​​ប់​មក​កម្ពុជាវិញនៅថ្ងៃទី០៥ ខែកក្កដានេះ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានក្រុមអគតិមួយចំនួន​បាន​ប្រ​កា​សធ្វើបាតុកម្មនៅថ្ងៃទី០៥ ខែកក្កដា ប្រឆាំងនឹងវត្តមានសម្តេចតេជោ នៅអឺរ៉ុប ។ ពួក​ទុ​ច្ច​រិតទាំងនោះ អាចយកឱកាសនេះជាលេសថា បាតុកម្មពួកគេគឺបានដេញសម្តេចតេជោ ចេញ​ពី​អឺ​រ៉ុបបានសម្រេច។ ដូច្នេះសូមបងប្អូនជ្រាបព័ត៌មានពិតនេះឱ្យបានច្បាស់។ បាតុកម្ម​អាចនឹង​កើ​តមាននៅក្នុងខណៈពេលដែលសម្តេចបានអញ្ជើញមកដល់ប្រទេសកម្ពុជា និង​កំពុង​វាយ​កូ​ន​គោ​ល។ ដូច្នេះនោះគឺជាបាតុកម្មអត់ន័យ ព្រោះគ្មានវត្តមានសម្តេចតេជោ នៅ​លើទឹកដីអ៊ឺរ៉ុប ហើយបងប្អូនក៏មិនគួរមកចូលរួមដែរ ព្រោះគ្មានប្រយោជន៍អ្វីទេ គឺខាតទាំង​ពេល​វេលា និង​ខា​ត​​លុយកាក់។ ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍ប្រាប់​ដល់​បង​ប្អូនខ្មែរនៅអឺរ៉ុបអំពី សោកនាដកម្មននៃឧបទ្ទវហេតុបាក់រលំអគារ​៧ជាន់​នៅ​ខេត្តព្រះ​សី​ហ​នុ​ដែលបណ្តាលឱ្យស្លាប់មនុស្ស២៨នាក់។ មកទល់ពេលនេះ រាជរដ្ឋា​ភិ​បាល​កម្ពុជា និងសម្តេច​​ផ្ទាល់រួមជាមួយក្រុមហ៊ុនឯកជនជាច្រើន គឺបានដោះស្រាយដោយ​ផ្តល់​ជាជំនួយ​មូលនិធិជូន​ដ​ល់​គ្រួសារជនរងគ្រោះរួចរាល់ហើយ។ សម្តេចតេជោ បានអរគុណ​ដល់បងប្អូនខ្មែរនៅអឺរ៉ុប អា​ម៉េ​​រិក កាណាដា អូស្រា្តលី ញ៉ូវសេឡែន។ល។ ដែលបានចូលរួម​បរិច្ចាគថវិកា​ប្រមាជាង​១៧​​ម៉ឺ​ន​​​ដុល្លារជួយដល់ជនរងគ្រោះ។ ក្រុមការងារយុវជន នឹងយកមូល និធិទាំងនេះទៅ​ផ្តល់ជូនគ្រួ​សា​រ​​​សព និងគ្រួសាររងរបួសដោយផ្ទាល់តែម្តង។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់​ផង​ដែរអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលនៅដាច់ឆ្នាំ២០១៨ កំណើន​សេដ្ឋកិច្ចជាតិមាន​រហូត​ដ​ល់៧.៥ភាគរយ ប្រៀបធៀបជាមួយគោលដៅត្រឹម​៧.១​ភាគរយ ដែលនេះជាផលិតផលធំណាស់​សម្រា​ប់​​កម្ពុជាក្នុងកាលៈទេសៈសង្គ្រាម​ពាណិជ្ជ​កម្ម។ សម្តេចតេជោបានថ្លែងអំពីបទពិ​សោ​ធ​ន៍​​នៃ​ក​ង្វះ​​ថាមពលអគ្គិសនីនៅរដូវប្រាំង​ឆ្នាំ២០១៩ ដែលបានធ្វើឱ្យកម្ពុជាបញ្ចេញថវិកាទិញម៉ាស៊ីន​ភ្លើ​ងពីប្រទេសហ្វាំងឡង់ និង​អាល្លឺម៉ង់ ដើម្បីត្រៀមទុកប្រើប្រាស់ចៀសវាងការខ្វះខាតទៀត។

នៅក្នុង​ជំនួប​ជាមួយអ្នកវិនិយោគស្វីសកន្លងមកនេះ សម្តេចតេជោ បានគាំទ្រឱ្យ​មាន​ការវិនិយោគ​ប​ង្កើ​តមន្ទី​រពេទ្យថ្មីនៅភ្នំពេញបន្ថែម ព្រោះបច្ចុប្បន្នពលរដ្ឋខ្មែរច្រើនទៅព្យាបាល នៅ​ក្រៅប្រទេស។ សម្តេចតេជោក៏បានគាំទ្រឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស ការវិនិយោគលើការតបណ្តាញ​ខ្សែ​បញ្ជូនអគ្គិសនី ការវិនិយោគលើបច្ចេកវិទ្យា និងការអប់រំ​ផងដែរ។ ចំពោះស្ថានភាព EBA  ស​ម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ដើម្បី​រក្សាការវិនិយោគទុន ក្នុងស្រុក និង​ដើម្បី​ទប់ទល់ក្នុងគ្រាដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពីសហភាពអឺរ៉ុប ដោ​យ​​ប្រការណាមួយនោះ កម្ពុជាបានកែទម្រង់​ផ្ទៃក្នុងជាច្រើន​ដោយបានលើកទឹកចិត្ត​ដល់​អ្នក​វិនិ​យោ​គិន ឱ្យទទួលបាននូវប្រាក់ចំណេញ កាន់ច្រើនពីការវិនិយោគ ដូចជា ការកែសម្រួល​ស្ថា​ប័​ន​​​គយ ការដកកាំកុងត្រូលចេញពីតាម​ច្រកព្រំដែន និងការលុបចោលនូវភ្នាក់ងារកម្ពុជា​នាវា​ចរ​ (កាំសាប) ជាដើម។ បន្ថែមពីលើនេះ ក៏មានការកាត់បន្ថយការស្កេន (Scan) ទំនិញ តាមទូ​កុង​តឺន័រដែលត្រូវដឹកចេញ ឬនាំចូល ជាពិសេសការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែ​កជើង ការកាត់បន្ថយថ្លៃសេវាលើក​ដាក់នៅតាមកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និង​ការ​កាត់បន្ថយថ្លៃអគ្គិសនីជាដើម៕

ដោយ ជឹម ណារី