ប្រទេសហ្វ៊ីលីពីនប្រឈមនឹងការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិចំពោះការសម្លាប់ក្នុងសង្គ្រាមគ្រឿងញៀន

ហ្វ៊ីលីពីន៖ កាលពីថ្ងៃព្រហស្បតិ៍នេះប្រទេសចំនួនជាង ២០ បានអំពាវនាវជាផ្លូវការឲ្យមានបើកការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិចំពោះការសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងសង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែរតេ ​ ។

ប្រទេសអ៊ីស្លង់បានបញ្ជូនសេចក្តីព្រាងដែលគាំទ្រដោយសហភាពអ៊ឺរ៉ុប ទៅអង្គការសហប្រជាជាតិដើម្បីសុំឲ្យមានការស៊ើបអង្កេតនេះ ។ រដ្ឋាភិបាលលោក ឌុយទែរតេ បានអះអាងថា​អ្នកជួញដូរគ្រឿងញៀនចំនួនជាង ៥.០០០ នាក់ដែលត្រូវបានសំលាប់នោះ គឺដោយសារពួកគេ បានតដៃជាមួយ​ប៉ូលីសនៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងប្រទេស ។

ប៉ុន្តែក្រុមសកម្មជននិយាយថាយ៉ាងហោចណាស់មានមនុស្សជាង ២៧.០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីលោក​ឌុយទែរតេ ​ត្រូវបានជាប់ឆ្នោតនៅក្នុងឆ្នាំ ២០១៦ មក។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៥.០៧.១៩)