រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញបណ្តាញព័ត៌មានរដ្ឋបង្កើនការផ្សព្វផ្សាយព័ត៌មាន ឲ្យលឿនរហ័សទុកចិត្តបានតាមកម្មវិធីទូរស័ព្ទដៃវៃឆ្លាត

វិទ្យុជាតិកម្ពុជាដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនះ និងលោកស្រី ហាន់ ស្រីណា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឲ្យបណ្តាញសារព័ត៌មានរដ្ឋទាំងអស់បង្កើនការផ្សព្វផ្សាយព័ត៌មានឲ្យបានលឿនរហ័ស ទុកចិត្តបាន តាមកម្មវិធីទូរស័ព្ទដៃវៃឆ្លាត ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយមានប្រភពច្បាស់លាស់ដល់សាធារណជន ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាសេចក្តីប្រកាសនិងកែសម្រួលគណៈកម្មការAPP ក្រសួងព័ត៌មាននាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា អគ្គនាយកដ្ឋានទាំង៥ចំណុះ​ឲ្យក្រសួងព័ត៌​​មាន ដើរតួនាទីសំខាន់បំផុតនៃការចូលរួមបង្កើតAPP របស់ក្រសួងព័ត៍​មានអោយដំណើរការពិ​​សេសការបញ្ជូន​ព័ត៌​មានពិត ឆាប់រហ័ស និងមានទំនុកចិត្តសម្រាប់សាធារណៈជន ខណៈបច្ចុប្បន្ន ការប្រើប្រាស់ ទូរស័ព្ទដៃវៃឆ្លាតមានកំ​​ណើនកើនឡើងខ្ពស់ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។

ឯកឧត្តមបន្តថា ការបង្កើតAPP របស់ក្រសួងព័ត៍មាននេះ ក៏បង្ហាញអោយឃើញនូវការវិវត្តន៍ ទាន់សម័យកាល​​លើការផ្តល់ជូនព័ត៍មានទាន់ហេតុការណ៍ ព្រឹត្តការណ៍សំខាន់ៗទាំងជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៍មានក៏បានជំរុញឲ្យ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៍​មាន​កម្ពុជា AKP អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និង អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បន្តអភិវឌ្ឍន៍កម្មវិធីផ្សាយព័ត៍មាន ពិសេសគឺការផ្សាយ ព័ត៌មានជាភាសាបរទេស ដើម្បីទាក់ទាញអ្នកស្តាប់ អ្នកទស្សនាឲ្យកាន់តែច្រើន។

សំឡេង ៖«អាហ្នឹងវាដដែររឿងមួយដាក់តែមួយបានហើយ យកអត្ថបទណាដែលល្អជាងគេដាក់ ចឹងគេមិនធុន កាលណាបើកឡើងឃើញយើងនិយាយរឿងដដែលបី ហើយដំណឹងដែលដាក់វាជាដំណឹងពិធីការ ឆ្លងអីតិចតួច គ្រាន់តែទៅកូនផ្លូវអីតូចមួយ ចេះថ្លឹងអាហ្នឹងចឹងពាក្យពេចន៍ គឺជាភ្នែកយើងអ្នកទទួលមើលអាហ្នឹង គឺសំខាន់ណាស់ យើងអ្នកទទួលមើលពីអក្ខរាវិរុទ្ឋ ខ្លឹហើយមសារ បែងចែកទៅអ្នកណាមានលទ្ឋភាពខ្ពស់ជាងគេ គឺធ្វើចែកគ្នាបីយ៉ាងអន់ ឫក៍អន់២ពេលចុះ តាមពិតត្រូវបីពេលមើលរហូតដល់យប់ត្រឹមម៉ោង១០យ៉ាងអន់បំផុត ជាការសំខាន់កន្លែងហ្នឹង ហើយទីពីរគឺត្រួតពិនិត្យអក្ខរាវិរុទ្ឋ ហើយត្រួតពិនិត្យខ្លឹមសារ ត្រួតពិនិត្យកុំឲ្យអត្ថបទជាន់គ្នា ហើយតែជាន់គ្នាគេធុន »។

ឯកឧត្តម ហួត ឃៀងវេង រដ្ឋលេខាធិការ ទទួលបន្ទុបដឹកនាំក្រុមការងារAPP ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា APP ក្រសួងព័ត៌​មានបានដំណើរការអស់រយៈពេលមួយឆ្នាំ ដោយទទួលបានលទ្ឋផលល្អប្រសើរ ដែលមានអ្នកគាំទ្រជាច្រើន ។

ឯកឧត្តមបន្តទៀតថា រាល់ការផុសព័ត៌មានលើ APP របស់ក្រសួងព័ត៌មានទាំងអស់ត្រូវបានចែករំលែកដោយស្វាយប្រវ័ត្ត តាមបណ្តាញសង្គម Facebook Page , Facebook Groups និង Telegram របស់ក្រសួងព័ត៌មាន ។

ឯកឧត្តមបានបញ្ចាក់ថា គោលបំណងនៃការបង្កើតAPP ព័ត៌មាន របស់ក្រសួព័ត៌មាននេះ គឺជាការចូលរួម​ចែករំលែកព័ត៌​មានពិតស្រប​​ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយក៍ជាស្ពានចម្លងក្កីកង្វល់របស់ប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញ ។

គួរបញ្ជាក់ថា APP កម្មវិធីទូរស័ព្ទដៃវៃឆ្លាត របស់ក្រសួងព័ត៍មាននេះផ្តល់នូវ ព័ត៌មានជាតិ និងអន្តរជាតិ ដែលមានប្រភពច្បាស់លាស់ ពិតប្រាកដព្រមទាំងអាចទស្សនាសិល្បៈបុរាណខ្មែរគ្រប់ប្រភេទផលិតដោយវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ទស្សនាវដ្តីកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ហើយងាយស្រួលក្នុងការស្វែងរកព័ត៍មាន ទំនាក់ទំនងបណ្តាមន្ទីររាជធានី ខេត្ត ៕