សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណ កម្មពាណិជ្ជកម្ម។
នៅក្នុងជំនួបនោះ លោកនាយកប្រតិបត្តិបានមានប្រសាសន៍ថា លោកមានការចាប់អារម្មណ៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលទទួលបានក្នុងរង្វង់ ៧%ក្នុងរយៈពេលជាង២ទសវត្សរ៍នេះ ហើយលោកក៏សូមអបអរសាទរដល់កម្ពុជាផងដែរ។ នាយកប្រតិបត្តិចង់ដឹងអំពីបទពិសោធន៍របស់ប្រទេសកម្ពុជា ហើយលោកក៏បានគូស បញ្ជាក់ថាសេដ្ឋកិច្ច៧%កន្លងមកនេះគឺលើសពីទិសដៅអភិវឌ្ឍន៍ចីរភាពដែលបានកំណត់កន្លងទៅនេះ ហើយជាពិសេសទៀត លោកក៏បានគូសបញ្ជាក់ផងដែរថា កន្លងមកនេះគឺនៅក្នុងក្របខណ្ឌដែលបានគាំទ្រប្រទេសកម្ពុជាគឺទី១ទៅលើយុទ្ធសាស្ត្រសមាហរណកម្មពាណិ ជ្ជកម្មប្រទេសកម្ពុជា ដែលសម្ដេចតេជោបានប្រកាសនៅពេលសម្ដេចថ្លែងនូវសុន្ទរកថាក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយពាណិជ្ជកម្មសម្រាប់ឆ្នាំ២០១៩។
លោកនាយកប្រតិបត្តិបានមានប្រសាសន៍បន្តទៀតថា នេះជាលើកទី៤ហើយ នៃការសិក្សាយុទ្ធសាស្ត្រកាលពីឆ្នាំ២០០៦ ដែលយើងបានផ្ដល់នូវការឧបត្ថម្ភគាំទ្រគាំទ្ររហូតមក ហើយកន្លងមកនេះកម្ពុជាគឺបានការកសាងសមត្ថភាពផ្នែកពាណិជ្ជកម្មជាពិសេសលើវិស័យមួយចំនួនដូចជា វិស័យទេសចរណ៍ជាដើម ក្នុងការធ្វើយ៉ាង ណាពង្រីកវិស័យទេសចរណ៍ ហើយអ្វីដែលកម្ពុ ជាបានអនុវត្តកន្លងមកនេះ គឺចេញជាលទ្ធផលគួរឲ្យកោតសរសើរជាពិសេសក្នុងការនាំចេញអង្ករផងដែរ ។ លោកនាយកប្រតិបត្តិក៏បានមានប្រសាសន៍ថាដើម្បីបន្តជំរុញ ជាពិសេសសំរាប់ថវិកាមួយចំនួនគាំទ្រដល់យុទ្ធសាស្ត្រសមាហរកម្មពាណិជ្ជកម្មប្រទេសកម្ពុជានៅពេលខាង មុខនេះ។ លោកនាយកប្រតិបត្តិបានកោត សរ សើរចំពោះសម្ដេចតេជោដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អញ្ជើញលោកនាយកប្រ តិបត្តិឲ្យទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅ ពេលខាងមុខហើយសម្តេចក៏បានអរគុណចំពោះនាយកប្រតិបត្តិនិងស្ថាប័ន និងស្ថាប័នរបស់លោ កដែលបានជួយដល់ប្រទេសកម្ពុជាក្នុងការរៀបចំអភិវឌ្ឍនៃយុទ្ធសាស្ត្រសម្រាប់សមាហរណកម្មពាណិជ្ជកម្មនេះហើយសម្ដេចក៏បានគួរបញ្ជាក់ថាកន្លងមកកម្ពុជាបានទទួលការគាំទ្រប្រមាណ៥៧ លានកន្លះដើម្បីជំរុញការងាររបស់ប្រទេសកម្ពុជាក្នុងការសម្រួលដល់ការរៀបចំយុទ្ធសាស្ត្រសមា ហរណកម្មពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានេះ ហើយប្រទេសកម្ពុជាបានបន្តបច្ចុប្បន្នភាព ជាពិ សេសលើពាណិជ្ជកម្មនេះ និងជាពិសេសក្នុងការ ជំរុញធ្វើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។
សម្តេចតេជោបានបញ្ជាក់ថាគឺយើងបានរៀបចំយុទ្ធសាស្រ្តនៃការធ្វើពាណិជ្ជកម្មកម្ពុជានៅ២០០ ១ មកម៉្លេះ ពិសេសក្នុងការរៀបចំយុទ្ធសាស្ត្រចតុ កោណរបស់រដ្ឋាភិបាលដែលទទួលបានជោគ ជ័យកន្លងមក។ សម្ដេចតេជោចង់ឃើញបន្ទាប់ទៀតគឺការពង្រឹងនៃសមាហរណកម្មប្រជាជនជន ពីព្រោះកន្លងមកប្រទេសកម្ពុជាឆ្លងកាត់ការលំបា កជាច្រើន ក៏ប៉ុន្តែប្រទេសកម្ពុជាបានតស៊ូជំនះឧបសគ្គជាបន្តបន្ទាប់ជាពិសេសការរៀបចំដាក់ ចេញនូវនយោបាយឈ្នះឈ្នះក្នុងឆ្នាំ១៩៩៨មក រហូតដល់កម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។ សម្តេចតេជោក៏បានអរគុណនាយកប្រតិបត្តិ ដែលបានផ្ដល់ជំនួយជាពិសេសក្នុងការជួយការធ្វើយុទ្ធសា ស្ត្រសមារណកម្មពាណិជ្ជកម្មប្រទេសកម្ពុជានេះឆ្នាំ ២០១៩-២០២៣។
សម្តេចតេជោបានគួសបញ្ជាក់ថា យើងនៅមានសក្តានុពលជាច្រើនទៀតក្នុងក្រខណ្ឌអាស៊ានជា ពិសេសក្នុងការជំរុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អា ស៊ាន ដោយសារបច្ចុប្បន្នសេដ្ឋកិច្ចសេរីរវាងអា ស៊ាន និងបណ្ដាប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ានក៏អាចធ្វើសមាហរណកម្មផងដែរ។
ដូច្នេះត្រូវតែជំរុញពាណិជ្ជកម្មជាមួយបណ្ដាប្រទេ សដែលជាប្រទេសដៃគូសន្ទនាដូចជាប្រទេសចិនជាដើម និងប្រួេសប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ សម្តេចតេជោបានបញ្ជាក់ថាអង្គការពាណិជ្ជកម្មពិភពលោកនៅតែក្លាយជាអង្គការដែលមានស្ថេរភាព ហើយអ្វីដែលសំខាន់គឺយើងនៅតែបន្តប្រើប្រាស់យន្តការអង្គការពាណិជ្ជកម្មពិភពលោកនេះ ហើយសម្ដេចក៏បានស្នើធ្វើយ៉ាងណាឲ្យបន្តជួយប្រទេសកម្ពុជាជាបន្តទៀតក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ ហើយមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាទេ ក៏ដូចជាប្រទេសដ៏ទៃទៀតផងដែរ៕