សមាជិកសភាជាន់ខ្ពស់៖ ប្រតិភូរុស្ស៊ី នឹងតួកគីបានប្តេជ្ញាចិត្ត ធ្វើកិច្ចសហប្រតិបត្តិការនៅ PAC E

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា  ឆ្នាំ២០១៩ — ប្រធានគណៈកម្មការរបស់សហព័ន្ធរុស្ស៊ី(សភាជាន់ខ្ពស់) លោកស្រី Valentina Matviyenko បាន​ប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធាន​សភា​ជាន់ខ្ពស់(រដ្ឋសភា) លោក Mustafa Sentop ថា គណៈប្រតិភូជាតិរុស្ស៊ី និងតួកគីបាន​ត្រៀមរៀបចំសម្រាប់កិច្ចសហប្រតិបត្តិការស្ថាបនា​នៅក្នុងសភានៃក្រុមប្រឹក្សាអឺរ៉ុប(PACE)។

លោកស្រីបាននិយាយថា យើងបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង​កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់យើង លើវេទិកាសភាអន្តរជាតិ ជាពិសេសយើងប្តេជ្ញា​បង្កើតកិច្ចសហប្រតិបត្តិការស្ថាបនា រវាងគណៈប្រតិភូជាតិនៅក្នុងសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE) ។ មានរឿងជាច្រើនត្រូវផ្លាស់ប្តូរនៅទីនោះ។

លោកស្រី Matviyenko បានកត់សម្គាល់ថា ទំនាក់ទំនងរវាងរដ្ឋសភារវាងរុស្ស៊ី និង​តួកគី​កាន់តែខ្លាំងឡើងកាលពីពេលថ្មីៗនេះ ដើម្បីទទួលបានគុណភាពថ្មី។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកស្រី Matviyenko និងលោក Sentop បានចុះ​ហត្ថលេខា​លើបទបញ្ជារបស់គណៈកម្មការអន្តរសភាជាន់ខ្ពស់ទ្វេភាគី។​ វាមិនត្រឹមតែការចុះ​ហត្ថលេខាលើឯកសារជាផ្លូវការទេ វាគឺជាគណៈកម្មាការថ្នាក់ខ្ពស់មួយ ទាំងនេះជាការចង្អុរ​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការរបស់យើងបានឈានដល់កម្រិតថ្មី។

លោកស្រីបានសង្កត់​ធ្ងន់​ថា​ កិច្ចសហប្រតិបត្តិការ​រវាងសភាសហព័ន្ធរុស្សី និងសភា​តួកគី​នឹងស្ថិតនៅក្រោមការត្រួតពិនិត្យផ្ទាល់ខ្លួនរបស់សមាជិក នៃសភាទាំងពីរ​នៃសភារុស្ស៊ី​ និង​អ្នកគាំទ្រសភាតួកគី។ លោក Matviyenko បាននិយាយថា យើងនឹងជួបប្រជុំគ្នាយើង​ទាំងបី​​ ដើម្បីកំណត់នូវអនាគតនៃកិច្ចសហប្រតិបត្តិ     ការ។ ខ្ញុំជឿជាក់ថា នេះជាដំណាក់កាល​ប្រវត្តិ​សាស្ត្រ​ជាក់លាក់មួយក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសភារុស្ស៊ី-តួកគី៕( ប្រភព TASS: បកប្រែដោយលោក មាស សំអុល  )