ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាព ស្រែស្រូវបង្កើនរដូវ របស់ប្រជាពលរដ្ឋ រងគ្រោះដោយភាពរាំងស្ងួត នៅឃុំសំពងជ័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចិន​ សារ៉ាត​៖

នាព្រឹកថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាព ស្រែស្រូវបង្កើនរដូវ របស់ប្រជាពលរដ្ឋ រងគ្រោះដោយភាពរាំងស្ងួត នៅឃុំសំពងជ័យ​ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។


សូមបញ្ជាក់ថា ផ្ទៃដីបង្កបង្កើនផល ស្រូវបង្កើនរដូវ របស់ប្រជាកសិករ នៅឃុំសំពងជ័យ បានទទួលរងប៉ះពាល់ ដោយគ្រោះរាំងស្ងួត ៖
-ភូមិកុមារផ្ទៃដីសរុប ៤៨០ហត ខ្វះខាតទឹក ២២៥ហត ផ្ទៃដីជាប់ប្រឡាយ ៤០ហត
-ភូមិដូនតោ ផ្ទៃដីកសិកម្មសរុប ៣៣៨ហតខូចខាត ៨០ហត ផ្ទៃដីជាប់ប្រឡាយ ៥៥ហិតា
-ភូមិសណ្ដែក ផ្ទៃដីកសិកម្ម ៦៦២ហត ខ្វះខាតទឹក ២១៥ហត ជាប់ប្រឡាយ ៣០ហត សរុបផ្ទៃដី ទាំង ៣ភូមិ មានចំនួន ១.៤៧៧ហត ប៉ះពាល់ផ្ទៃដី ៥២០ហត និងផ្ទៃដីដែលត្រូវសង្គ្រោះមានចំនួន ១២៥ហត ។
យោងតាមការពនិត្យស្ថានភាពជាក់ស្ដែង ស្រូវត្រូវសង្គ្រោះ ១២៥ហត នោះ គឺអាចស្ដារឡើងវិញហើយ ព្រោះថា ខណៈដែលជំនាញកំពុងចុះអន្តរាគមន៍នោះ ក៏មានភ្លៀងបង្អុល មកជាមួយដែរ ៕