សហរដ្ឋអាមេរិករិះគន់ការបាញ់សាកល្បងគ្រាប់កំាជ្រួចរបស់ប្រទេសចិនក្នុងសមុទ្រចិនខាងត្បូង

អាមេរិក៖ មន្ទីរបញ្ចកោណរបស់អាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា  ការបាញ់សាកល្បងគ្រាប់កំាជ្រួច​ដោយប្រទេសចិន កាលពីថ្មី ៗ នេះ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺជាការផ្ទុយនឹងការសន្យារបស់ខ្លួន ថា ប្រទេសចិននឹងមិនធ្វើយោធារូបនីយកម្មនៅក្នុងតំបន់នោះទេ ។

តំបន់សមុទ្រចិនខាងត្បូង គឺជាតំបន់មានបង្កឲ្យមានស្ថានភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក  ក្រៅពីជម្លោះពាណិជ្ជកម្ម និងបញ្ហាដែនដីតៃវ៉ាន់ ។

កន្លងមក ប្រទេសចិន និងសហរដ្ឋអាមេរិក បានចោទគ្នាទៅវិញទៅមក ទាក់ទងនឹងអ្វី ដែលសហរដ្ឋអាមេរិកនិយាយថា  គឺជាការធ្វើយោធារូបនីយកម្មរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង  ដោយប្រទេសចិន​បានសាងសង់ទីតាំងយោធា នៅលើកោះ ក្នុងដែនសមុទ្រនោះ  ។​

​អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ (០៣.០៧.១៩)