ប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

វិទ្យុជាតិកម្ពុជា​៖​ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅរសៀលថ្ងៃទី០២​ កក្កដា​ ២០១៩​ បន្ទាប់ពីបានអញ្ជេីញដល់ អាកាសយានដ្ឋាន​អន្តរជាតិហ្សឺ ណែវ ប្រទេសស្វីស​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ត្រូវបានទទួលស្វាគមន៍ពីសំណាក់បងប្អូនសហគមន៏ខ្មែរដែលរស់នៅក្នុងសហគមន៍អឺរ៉ុបជាច្រើនបានមកទទួលស្វាគមន៍សម្តេចតេជោយ៉ាងរ៉ាក់ទាក់ និងកក់ក្តៅជាទីបំផុត ក្នុងខណៈពេលអញ្ជើញដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលបងប្អូនខ្មែរខ្លះមកពីប្រទេសអាល្លឺម៉ង់ ,ប្រទេសបារាំង ,ប្រទេសប៊ែលហ្សិក និងប្រទេសស្វីសនេះ។ នេះបើតាមPage Facebook សម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហោះកាលពីយប់មិញនេះ។
Page Facebookសម្តេចតេជោបានសរសេរដោយអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ នៅសហគមន៍អឺរ៉ុបទាំងអស់ ដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់​ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ នៅទីក្រុងហ្សឺណែវ​ ប្រទេសស្វីស ដែលនេះគឺបានបង្ហាញពីការគោរព ស្រឡាញ់​ គាំទ្រ​ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិយើងអោយមានសុខសន្តិភាព​ និង​រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ៕