អភិបាលខេត្តព្រះសីហនុ ចុះផ្អាកការដ្ឋានសំណង់គ្រោងដែក ៣កន្លែង ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ — នារសៀលថ្ងៃអង្គារ ១កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំ​មន្ត្រីជំនាញចុះពិនិត្យការដ្ឋានសំណង់គ្រោងដែក ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានធ្វើការណែនាំឱ្យមេការសំណង់នៅក្នុងការ ដ្ឋានត្រូវបញ្ឈប់សកម្មភាពសាងសង់ចាប់ពីពេលនេះតទៅ ទុកឱ្យក្រុមការងារបច្ចេកទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួចរាល់សិន ទើបអាចឱ្យដំណើរការសាងសង់បន្ត  ប្រសិនបើ ការដ្ឋានណាមូយនៅតែបន្ត សកម្មភាពសាងសង់បន្តទៀត ម្ចាស់ការដ្ឋាននោះ មិនគោរពតាម ការណែនាំរបស់មន្ត្រីសាធារណៈចុះណែនាំ។

ឯកឧត្តមក៏បានពិនិត្យមើលអាហារដ្ឋានជនជាតិជប៉ុន ដែលសំណង់អគារកម្ពស់ ៧ជាន់ ដួលរលំសង្កត់លើបណ្តាលឱ្យខូចខាតទាំងស្រុងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លង មក  ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ត្រីជំនាញជួយសម្រួល និងពន្លឿនឱ្យ គាត់សាងសង់សំណង់ឈើផ្នែកខាងមុខឡើងវិញ ដោយឡែកសំណង់ថ្មនៅពីខាងក្រោយត្រូវ សុំច្បាប់សាងសង់តាមផ្លូវច្បាប់៕

ដោយ ងូ សុមុនី