កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានរៀបចំការប្រកួតប្រជែងគូរនិមិត្តសញ្ញ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖អាត ចន្ធូ
ភ្នំពេញ៖ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប នឹងរៀបចំការប្រកួតប្រជែងគូរនិមិត្តសញ្ញា សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២០ខាងមុននេះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី ២ ខែ កក្កដានេះ បានឲ្យដឹងថា ការគូរនិមិត្តសញ្ញា( Logo)នេះ ត្រូវផ្នែកលើឯកសារទស្សនទាននៃកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១៣ ដោយគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលនេះ ផ្តល់ជូននូវគំរូ និមិត្តសញ្ញា ខ្លះៗនៃកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបមុនៗ ដើម្បីជាមូលដ្ឋានក្នុងការគូរ។
ប្រភពដដែលបានឲ្យដឹងទៀតថា បេក្ខជនដែលចូលរួមប្រកួត ត្រូវបញ្ជូន និមិត្តសញ្ញា ដោយមានការពន្យល់ពីអត្ថន័យ មកកាន់អ៊ីម៉ែល asem.cambodia@gmailm.com ចាប់ពីថ្ងៃទី ១៥ ខែកក្ដដា រហូតដល់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៩ ដើម្បីឲ្យគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១៣ធ្វើការវាយតម្លៃ។
សូមបញ្ជាក់ថា បេក្ខជនទទួលជ័យលាភីក្នុងការប្រកួតនេះ នឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ៤លានរៀល៕