មនុស្ស៣៤បាននាក់ស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ តាមបណ្ដាញទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ថាមានមនុស្សដល់ទៅ ៣៤ នាក់ បានស្លាប់និង ៦៨ នាក់ផ្សេងទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកដ៏ខ្លាំង មួយនៅរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទនេះ។

ក្រសួងសុខាភិបាលបានរាយការណ៍អំពីចំនួនអ្នករងរបួសដល់ទៅ ១១៦ នាក់ក្នុងចំណោមនោះមានកុមារ ៥០ នាក់ដោយភាគច្រើនត្រូវបានរងរបួសដោយអំបែងកញ្ចក់ ​​​។

អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបាននិយាយថាខ្មាន់កាំភ្លើង ៥ នាក់និងអ្នកបើកឡានត្រូវបានបាញ់សម្លាប់   ហើយ​ប្រតិបត្តិការបោសសម្អាតត្រូវបានបញ្ចប់  ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០២.០៧.១៩)