កូរ៉េខាងត្បូងប្រទះឃើញវត្ថុចម្លែកហោះនៅពីលើតំបន់ព្រំដែនរវាងកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ កាលពីថ្ងៃចន្ទយោធារបស់កូរ៉េខាងត្បូងបានប្រទះឃើញវត្ថុ​មិនស្គាល់អត្តសញ្ញាណមួយហោះនៅពីលើព្រំដែនជាមួយកូរ៉េខាងជើង   មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបានជួបគ្នានៅព្រំដែននិងបានយល់ព្រមបន្តការចរចារផ្នែកការទូត ។

គេមិនបានដឹងភ្លាមៗថាជាវត្ថុ​នោះជាវត្ថុអ្វីទេ   ប៉ុន្តែអ្វី ៗ  ដែល កើតមានពីលើ​តំបន់គ្មានយោធាដែលខណ្ឌចែកកូរ៉េទាំងពីរនិងជាព្រំដែនដែលមានការការពារតឹងរឹងបំផុតក្នុងពិភពលោក  គឺ អាចនឹងនំា ឲ្យមានស្ថានការណ៍តានតឹង ក្នុងតំបន់នោះ ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារ៉ាដា បានប្រទះឃើញដាននៃការហោះហើរដោយវត្ថុមិនស្គាល់អត្តសញ្ញាណមួយនៅលើចំកណ្តាលព្រំប្រទល់ដែលគ្មានកងទ័ពជាមួយកូរ៉េខាងជើង ។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (០២.០៧.១៩)