អាមេរិកនិងចិនចាប់ផ្តើមកិច្ចពិភាក្សាគ្នាឡើងវិញតែឧបសគ្គនៅតែមាន

បរទេស៖ តាមសេចក្តីរាយការពីកាសែតបរទេសបានឲ្យដឹងថា  ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាចាប់ផ្តើមសារជាថ្មីនូវកិច្ចពិភាក្សាផ្នែកពាណិជ្ជកម្ម  តែក្រុមអ្នកវិភាគបាននិយាយថា  ការធូរស្រាលនូវភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសទំាងពីរ  ទំនងជាមិនអាចបិតបំាងនូវបញ្ហាជាឧបសគ្គមួយចំនួន  បើទោះជាភាគីទំាងពីរអាចឈានដល់កិច្ចព្រមព្រៀងណាមួយក៏ដោយ ។

ប្រទេសចិនចង់ឲ្យសហរដ្ឋអាមេរិកលុបចោលការយកពន្ធដែលមានទឹកប្រាក់រាប់រយពាន់លានដុល្លា ដែលសហរដ្ឋអាមេរិកបានអនុវត្តកាលពីឆ្នំា ២០១៨ លើទំនិញនាំចូលពីប្រទេសចិន  ។  តែសហរដ្ឋអាមេរិក នៅតែបន្តរក្សាការយកពន្ធនេះ ដដែល ។

ប្រធានាធិបតីអាមេរិក លោកត្រំា បាននិយាយក្នុងពេលគាត់ចូលរួមក្នុងសន្និសីទរបស់ក្រុមប្រទេស ហ្សី ២០ ក្នុងប្រទេសជប៉ុនថា ​គាត់នឹងមិនយកពន្ធថ្មីលើទំនិញនាំចូលពីប្រទេសចិន ទេ   យ៉ាងហោចណាស់ ក៏ក្នុងពេលឥឡូវនេះ ដែរ   ហើយរឿងលុបចោល នោះ  ដូចជាគ្មានទេ” ។  ​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០២.០៧.១៩)