សីតុណ្ហភាពបានចុះបន្តិចនៅតាមតំបន់ខ្លះនៃទ្វីបអឺរ៉ុប

អឺរ៉ុប៖ សីតុណ្ហភាពបានធ្លាក់ចុះត្រជាក់បន្តិចនៅតំបន់អឺរ៉ុបភាគខាងលិចកាលពីថ្ងៃអាទិត្យ ដែលនាំមកនូវភាពធូរស្រាលដល់តំបន់ជាច្រើនដែលទទួលរងផលប៉ះពាល់ពីរលកកម្តៅព្រះអាទិត្យ អស់រយៈពេលជិតមួយសប្តាហ៍មកហើយ។

ប៉ុន្តែការធ្លាក់ចុះនេះមិនមែននៅទូទាំងទ្វីបអឺរ៉ុបនោះទេដោយប្រទេសអាល្លឺម៉ង់បានទទួលរងនូវសីតុណ្ហភាពក្តៅបំផុតក្នុងខែមិថុនានេះ    ហើយអ្នកពន្លត់អគ្គីភ័យក្នុងប្រទេសអេស្ប៉ាញកំពុងសស្រាក់សស្រាំពន្លត់អគ្គីភ័យចំនួនបីកន្លែង  ដោយមានជំនួយពីទាហានជាង ៧០០ នាក់និងយន្តហោះពន្លត់អគ្គីភ័យផងដែរ។

ប្រាំមួយថ្ងៃនៃរលកកំដៅដ៏ខ្លាំងបាននាំឱ្យមានការឆាបឆេះនិងការកើនឡើងនៃការបំពុល       បរិស្ថាននៅក្នុងប្រទេសជាច្រើនក្នុងទ្វីបអ៊ឺរ៉ុប  ។ មន្ត្រីប៉ូលិសបានអះអាងជាផ្លូវការថាមានមនុស្សចំនួន ៤ នាក់នៅប្រទេសបារាំង, ពីរនាក់នៅប្រទេសអ៊ីតាលីនិងពីរនាក់ទៀតនៅក្នុងប្រទេសអេស្ប៉ាញត្រូវបានស្លាប់ដោយរលកកម្តៅ   ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០១.០៧.១៩)