អាមេរិកនិងកូរ៉េខាងជើងឯកភាពគ្នាបន្តកិច្ចពិភាក្សាលើកម្មវិធីនុយក្លេអ៊ែរ

បរទេស៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បាននិយាយថាលោកនិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានយល់ព្រមគ្នាកាលពីថ្ងៃអាទិត្យដើម្បីបន្តកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែ នៅពេលដែលមេដឹកនាំទាំងពីរបានជួបគ្នានៅតំបន់គ្មានយោធារវាងកូរ៉េទាំងពីរ  ។

បន្ទាប់ពីធ្វើកិច្ចចរចាជាមួយលោកគីមហើយលោក ត្រាំបាននិយាយថាកិច្ចប្រជុំនេះគឺល្អខ្លាំងណាស់ហើយយើងនឹងរង់ចាំមើលថាមានអ្វីដែលអាចកើតឡើង។

លោកបាននិយាយថាភាគីទាំងសងខាងនឹងបង្កើតក្រុមកាងារដើម្បីជំរុញកិច្ចចរចាដែលមានគោលបំណងឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយលោកត្រាំបានបន្ថែមទៀតថាគាត់មិនទាន់ប្រញាប់ប្រញាលអំពីកិច្ចព្រមព្រៀងណាមួយនៅ ឡើយទេ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០១.០៧.១៩)