អាកាសយានដ្ឋានខ្នាតយក្សនៅប៉េកាំងនឹងបើកសម្ពាធនៅថ្ងៃខួបគំរប់ទី៧០របស់បក្សកុម្មុយនីស្តចិន

ចិន៖ ប្រទេសចិនគ្រោងនឹងបើកសម្ពោធព្រលានយន្តហោះថ្មីតម្លៃរាប់ពាន់លានដុល្លារដែលមានរូបរាងដូចផ្កាយសមុទ្រដ៏ធំ    ដើម្បីជួយសំរួលចរាចរណ៍ផ្លូវអាកាសនៅក្នុងប្រទេសចិននិងដើម្បីប្រារព្ធខួប ៧០ ឆ្នាំរបស់បក្សកុម្មុយនីស្តចិន។

អាកាសយានដ្ឋានថ្មីនេះស្ថិតនៅចម្ងាយ ៤៦ គីឡូម៉ែត្រភាគខាងត្បូងនៃទីលានធៀនអានមេន នឹងដំណើរការពេញលេញនៅឆ្នាំ ២០២៥ ដោយមានផ្លូវរត់បួននិងមានសក្តានុពលទទួលបានអ្នកដំណើរចំនួន ៧២ លាននាក់ក្នុងមួយឆ្នាំ។

ការងារសាងសង់លើអាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំងឈ្មោះ ដាស៊ីង​បានបញ្ចប់ជាផ្លូវការនៅតាមកាលវិភាគកាលពីថ្ងៃអាទិត្យនេះហើយបានត្រៀម​សម្ពោធន៍ជាផ្លូវការនៅថ្ងៃទី ៣០ ខែកញ្ញា   ចំថ្ងៃរំលឹកខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅ​ថ្ងៃទី ១ ខែតុលាឆ្នាំ ១៩៤៩ ដោយលោកប្រធានម៉ៅសេទុង។

អត្ថបទ ឆាយ វីកាល

ប្រភព អេអេសភី (០១.០៧.១៩)