សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីពិធីផ្ទេរសាលាគ្រួសារថ្មី ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និង កីឡា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី០១ ខែ កក្កដាឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា   បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីផ្ទេរការគ្រប់គ្រង សាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការដាក់ឲ្យដំណើរការវិទ្យាស្ថានជាតិអប់រំពិសេស។


បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បច្ចុប្បន្នសាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មីបានក្លាយជាវិទ្យាស្ថានជាតិអប់រំពិសេសដែលបែងចែកជាពីរផ្នែក គឺវិទ្យាល័យអប់រំពិសេស និងវិទ្យាស្ថានជាតិអប់រំពិសេស។ សាលាទាំង៥ទី តាំង មានគណៈគ្រប់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៨៩០នាក់។ ក្នុងនោះសិស្សមានចំនួន ៧០២នាក់ ស្រី ២៨៦នាក់, សិស្សពិការភ្នែក ១៦២នាក់ ស្រី ៦១ នាក់ និងសិស្សគ ថ្លង់ សរុប ៥៤០នាក់ ស្រី ២២៥នាក់។
សូមបញ្ជាក់ថា សាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួ សារថ្មី ត្រូវបានបង្កើតឡើងដំបូ ងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌ លជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។មជ្ឈ មណ្ឌលនេះ ក៏ជាកន្លែងបណ្តុះបណ្តាលគ្រូ បង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សារបស់ជនពិការភ្នែក និងគ ថ្លង់ ផងដែរ។
នៅឆ្នាំ១៩៩៣ អង្គការគ្រួសារថ្មីបានផ្តួចផ្តើមឱ្យមានដំណើរការអប់រំ សម្រាប់កុមារពិការភ្នែកដំ បូងគេក្នុងប្រទេសកម្ពុជា ដែលមានលោកស្រី នាង ផល្លា ជាគណៈគ្រប់គ្រងនៅសាលារៀនកុមារ គ ថ្លង់ ច្បារអំពៅ។
លុះក្រោយមកដោយសារចំនួនសិស្សពិការមានចំនួនច្រើននៅតាមខេត្ត និងមានតម្រូវការចាំបាច់សម្រាប់អប់រំកុមារពិការភ្នែកនិងកុមារគ ថ្លង់នោះ អង្គការគ្រួសារថ្មី បានបើកសាលារៀនជាបន្ត បន្ទាប់ ដូចជាសាលាសម្រាប់កុមារពិការភ្នែក និង គ ថ្លង់ ខេត្តបាត់ដំបង នៅឆ្នាំ១៩៩៦, សាលារៀនកុមារ គ ថ្លង់ ច្បារអំពៅ នៅឆ្នាំ១៩៩៧, សាលាសម្រាប់កុមារ គ ថ្លង់ និងពិការភ្នែកខេត្តសៀមរាប នៅឆ្នាំ២០០១ និងសាលាសម្រាប់កុមារពិការភ្នែក និង គ ថ្លង់ ខេត្តកំពង់ចាម នៅឆ្នាំ២០០២។
ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ កម្មវិធីអប់រំកុមារពិការភ្នែក និងកុមារគ ថ្លង់ បានដំណើរ ការ និងមានការអភិវឌ្ឍជានិច្ច ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានផ្ដល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជាច្រើនដល់អង្គការគ្រួសារថ្មី សម្រាប់ដំណើរការកម្មវិធីជារៀងរហូតមក។
ក្នុងនោះជារៀងរាល់ឆ្នាំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានអញ្ជើញដោយផ្ទាល់ ឬចាត់អ្នកតំណាងចុះជួបសំណេះសំណាល និងរៀបចំអាហារជូនដល់កុមារពិការភ្នែក និងកុមារគ ថ្លង់នៅក្នុងសាលាទាំងនេះផងដែរ។