លោក ស៊ី និងលោក អាបេ ព្រមព្រៀងគ្នាកសាងទំនាក់ទំនង ចិន-ជប៉ុនស្របតាមតម្រូវការនៃសករាជថ្មី

AKP ភ្នំពេញ ថ្ងៃទី២៨  ខែមិថុនា ឆ្នាំ២០១៩ — ប្រធានាធិបតីចិន លោក ស៊ីជីន ពីង និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន​ហ្សូ អាបេ បានព្រមព្រៀង គ្នានៅទីក្រុងអូសាកា កាលពីថ្ងៃព្រហស្បតិ៍ថា នៅពេលដែលប្រទេសទាំងពីរបានចូលដល់សករាជថ្មី នៃការអភិវឌ្ឍនោះ គេត្រូវការកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីកសាងទំនាក់ទំនងទ្វេភាគី ដែលសមស្របទៅនឹងការ ចាំបាច់នៃសករាជថ្មី ។

ដោយកត់សម្គាល់ថា ពិភពលោកបច្ចុប្បន្នកំពុងដំណើរការធ្វើការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ដែលមិន ដែលឃើញនៅក្នុងសតវត្សមួយជាមួយប្រព័ន្ធអភិបាលកិច្ចជាសកល ដែលគេបានធ្វើឱ្យមានរូបរាងឡើងវិញយ៉ាងពេញទំហឹង ព្រមទាំងទិដ្ឋភាពអន្តរជាតិ ដែលវិវឌ្ឍន៍ក្នុងជំហានយ៉ាងលឿនមួយនោះ លោក ស៊ី បាននិយាយក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីមួយជាមួយ លោក អាបេ នៅមុនកិច្ចប្រជុំកំពូលមួយនៃប្រទេសសេដ្ឋកិច្ចសំខាន់ៗក្រុម ២០ ( G 20 ) នោះថា ចិននិងជប៉ុននឹងចែករំលែកនូវផលប្រយោជន៍ និងកង្វល់រួមគ្នាកាន់តែច្រើនថែមទៀត ។

លោក ស៊ី បាននិយាយថា នេះកត់សម្គាល់ខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយជប៉ុនក៏បានឈានចូលដល់ Era of Reinwa ផងដែរ ដោយទទូចដល់ភាគីទាំងពីរធ្វើឱ្យទំនាក់ទំនងចិន-ជប៉ុនជាកត្តាយ៉ាងសំខាន់ នឹងជាវិជ្ជមានមួយសម្រាប់ការថែរក្សាសន្តិភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍន៍រួម ។

សម្រាប់លោកវិញលោក អាបេ បាននិយាយថា លោកស្វាគមន៍យ៉ាងកក់ក្តៅប្រធានាធិបតី ស៊ី ដែល ចូលរួមកិច្ចប្រជុំកំពូល G20 អូសាកា ក្នុងប្រទេសជប៉ុន ព្រមទាំងដឹងគុណសម្រាប់ការគាំទ្ររបស់ចិនដល់ការធ្វើជាម្ចាស់ផ្ទះរបស់ជប៉ុនកិច្ចប្រជុំកំពូលនេះ ដោយលោកនិយាយបន្ថែមថា ជប៉ុនមានឆន្ទៈពង្រឹងកិច្ចសហ-ប្រតិបត្តិការជាមួយចិន ដើម្បីជំរុញឱ្យមានលទ្ធផលជាវិជ្ជមានកិច្ចប្រជុំកំពូលនេះ  ។

លោក អាបេ បាននិយាយថា លោក មានការសប្បាយរីករាយដែលទំនាក់ទំនងជប៉ុន-ចិន បានវិល ត្រឡប់ទៅរកផ្លូវនៃការអភិវឌ្ឍដូចធម្មតាវិញនោះ ។

លោក អាបេ បាននិយាយថា ប្រទេសទាំងពីរគួរតែថែរក្សាការផ្លាស់ប្តូរ និងការសន្ទនាគ្នាថ្នាក់ខ្ពស់ឱ្យបានជិតស្និទ្ធដោយលោកកត់សម្គាល់ថា ក្នុងនាមរដ្ឋាភិបាលជប៉ុនខ្ញុំសូមអញ្ជើញលោកប្រធានាធិបតី ស៊ីបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយនៅជប៉ុន នៅនិទាឃរដូវខាងមុខនេះ ដើម្បីនាំយកទំនាក់ទំនងទ្វេភាគីឱ្យទៅដល់កម្រិតកាន់តែខ្ពស់មួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )