លោកត្រាំចង់មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអ៊ីរ៉ង់

ជប៉ុន៖ លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានមកជួបជុំគ្នាជាមួយមេដឹកនាំពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ដើម្បីស្វែងរកការគាំទ្រចំពោះកិច្ចព្រមព្រៀងថ្មីមួយជាមួយអ៊ីរ៉ង់ដើម្បីកាត់បន្ថយភាពតានតឹងដែលកាន់តែកើនខ្លាំងឡើង។

ប៉ុន្តែលោកត្រាំទំនងជាមិនបានទទួលការគំាទ្រច្រើនទេ នៅប្រទេសជប៉ុនដែលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្សី២០ រយៈពេលបីថ្ងៃ ដែលជាការជួបគ្នារបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោក។

​ប្រទេសមួយចំនួននៅតែគាំទ្រកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ហើយប្រទេសទំាងនោះទំនងជាគ្មានសង្ឃឹម​ថាលោកត្រាំពិតជាអាចឈានដល់កិច្ចព្រមព្រៀងមួយប្រសើរជាងនេះទៀតជាពិសេសក្នុងពេលដែលយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់​នឹងមកដល់នាពេលខាងមុខហើយប្រទេសអ៊ីរ៉ង់បានបញ្ចប់កិច្ចការទូតជាមួយសហរដ្ឋអាមេរិក​ ទៅហើយនោះ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៨.០៦.១៩)