ប្រទេសចិនទទូចឲ្យសហរដ្ឋអាមេរិកលុបចោលបំរាមលើក្រុមហ៊ុនហួវ៉ៃ​

ចិន៖ តាមព័ត៌មានពីកាសែតបរទេសបានឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីងភីងមានគម្រោងនឹងដាក់លក្ខខណ្ឌមួយចំនួនជាមួយប្រធានាធិបតីអាមេរិក លោកដូណល់ត្រំាមុនពេលដែលប្រទេសចិន នឹងត្រៀមខ្លួន ដើម្បីសហការជាមួយអាមេរិក ដោះស្រាយជម្លោះពាណិជ្ជកម្មដែលកើតមានរវាងប្រទេសទំាងពីរ ។

អ្នកវិភាគបាននិយាយថា ការដាក់លក្ខខណ្ឌនេះអាចនឹងចោទជាសំនួរថា មេដឹកនំារបស់ប្រទេសមហាអំណាចទំាងពីរ ទំនងជាមិនបានព្រមព្រៀងគ្នាថានឹងជួបពិភាក្សាគ្នា សារជាថ្មីនោះទេ ។

ក្នុងចំណោមលក្ខខណ្ឌ ដែលប្រធានាធិបតីរបស់ប្រទេសចិន ដាក់ទៅឲ្យប្រធានាធិបតីអាមេរិកនោះមានដូចជាអាមេរិកត្រូវលុបចោលបំរាមលើការលក់បច្ចេកវិទ្យារបស់អាមេរិក​ទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសចិន ឈ្មោះហួវ៉ៃ និងអាមេរិកត្រូវលុបចោលការយកពន្ធជាវិធីដាក់ទណ្ឌកម្មលើទំនិញនំាចូលពីប្រទេសចិន ។ ​

អត្ថបទ ឆាយ វីកាល
ប្រភព វ៉ល់ស្ទ្រីដ យួណល់ (២៨.០៦.១៩)