មនុស្សពីរនាក់រងរបួសក្នុងពេលមានការបាញ់ប្រហារនៅព្រះវិហារឥស្លាមក្នុងប្រទេសបារំាង​

បារំាង​៖ ទូរទស្សន៍បរទេសបានរាយការណ៍មកថា កាលពីថ្ងៃព្រហស្បតិ៍ ខ្មាន់កំាភ្លើងមួយរូបបានបាញ់ទៅលើមនុស្សនៅខាងក្រៅព្រះវិហារឥស្លាមមួយកន្លែងក្នុងខេត្តភាគខាងពាយ័ព្យប្រទេសបារំាង ធ្វើឲ្យមនុស្សពីរនាក់រងរបួស ក្នុងនោះមានម្នាក់ជាគ្រូប្រដៅសាសនាឥស្លាមម្នាក់ផងដែរ ។

ប៉ូលីសក្នុងក្រុងប្រេស ដែលមានការបាញ់ប្រហារនោះ បាននិយាយថា ខ្មាន់កំាភ្លើងបានរត់គេចក្រោយពីបានធ្វើការបាញ់ប្រហារនោះ ហើយក្រោយមកទៀតប៉ូលីសបានប្រទះឃើញខ្មាន់កំាភ្លើងនោះ បានស្លាប់ទៅហើយ ។

ប៉ូលីសនិយាយ ថា គេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនោះទេតែលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសបារំាង
បានចេញបញ្ជាឲ្យបង្កើនវិធានការសន្តិសុខនៅជុំវិញកន្លែងគោរពបូជាទំាងអស់ នៅទូទំាងប្រទេសបារំាង។ ​

អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (២៨.០៦.១៩)