មន្រ្តីវ៉េណេស្វេឡាបដិសេធថាគ្មានវត្តមានយោធាគុយបានៅក្នុងប្រទេសខ្លួនទេ

វ៉េណេស្វេឡា៖ កាលពីថ្ងៃពុធអនុរដ្ឋមន្រ្តីក្រសួងការបរទេសវ៉េណេស្វេ​ឡាលោកវីលៀមកាស្ទីលឡូបានច្រានចោលការចោទប្រកាន់របស់អតីតមេចារកម្មវ៉េណេស្វេ​ឡា ដែលបាននិយាយថាមានវត្តមានយោធាគុយបានៅក្នុងប្រទេសរបស់ពួកគេ។

បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ប្រទេសគុយបាលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវ៉េណេស្វេ​ឡាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅហាវ៉ាណាថាសម្តីរបស់អតីតមេចារកម្មវ៉េណេស្វេ​ឡាអំពីការបះបោររបស់យោធាដែលបរាជ័យកាលពីខែមេសានិងវត្តមានយោធាគុយបានៅវ៉េណេស្វេ​ឡា គឺជាសម្តីកុហកដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក។

អតីតមេចារកម្មវ៉េណេស្វេ​ឡារួមជាមួយនិងមេដឹកនាំបក្សប្រឆាំងបានទទួលបរាជ័យក្នុងការបះបោរយោធាកាលពីថ្ងៃទី៣០ ខែមេសាក្នុងគោលបំណងផ្ដួលរំលំលោកប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូ។

បន្ទាប់ពីមកដល់ពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃអង្គារវិញមេចារកម្មវ៉េណេស៊ុយអេឡាបាននិយាយថាលោកម៉ាឌូរ៉ូពឹងផ្អែកលើកងអង្គរក្សជនជាតិគុយបារ ១៥ ទៅ ២០នាក់សម្រាប់ការពារសន្តិសុខផ្ទាល់ខ្លួនហើយបានបញ្ជាក់ពីវត្តមាននៃកងយោធារាប់រយនាក់មកពីប្រទេសគុយបា ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៨.០៦.១៩)