លោក ឡាវរ៉ូវ(Lavrov)៖ លោក ពូទីន និងលោក Trum p នឹងកំណត់ ប្រធានបទអាទិភាព​សម្រាប់កិច្ចប្រជុំកំពូលអូសាកានាពេលខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា  ឆ្នាំ២០១៩ — លោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃពុធ ក្នុងការឆ្លើយតបទៅនឹងសំណួររបស់ TASS ថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងកំណត់បញ្ហាអាទិភាព​ក្នុងរបៀបវារៈនៃកិច្ចប្រជុំនាពេលខាងមុខនេះ នៅខាងក្រៅកិច្ច​ប្រជុំ​កំពូល G20 នៅទីក្រុង​អូសាកា​ដោយខ្លួនឯង។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ នៅមិនទាន់មានរបៀប​វារៈ​ណាមួយដែលបានអនុម័តនៅឡើយទេ សម្រាប់​កិច្ចប្រជុំកំពូលនោះទេ។

លោកបាននិយាយទៀតថា នៅមិនទាន់មានរបៀបវារៈដែលបានអនុម័តនៅឡើយទេ​យើងបានដឹងពីប្រធានបទដែលតំណាងដោយសេតវិមាន និងក្រសួងការបរទេសនៅក្នុង​សេចក្តី​ថ្លែងការណ៍របស់ពួកគេនៅក្នុងការឡើងទៅកិច្ចប្រជុំនេះ។ ប្រធានបទទាំងនេះ​គឺត្រូវ​ដឹង​ច្បាស់​សម្រាប់មនុស្សគ្រប់រូប ហើយប្រធានាធិបតីនឹងសម្រេចចិត្តដោយខ្លួនឯងថាតើ ពួកគេចាត់ទុកប្រធានបទមានអាទិភាពជាង ហើយមានបំណងចង់ពិភាក្សាដោយផ្ទាល់នោះ។

កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកា ប្រទេសជប៉ុននាថ្ងៃទី ២៨-២៩ ខែមិថុនានេះ។ នេះគឺជាលើកទីមួយហើយដែលប្រទេសជប៉ុនធ្វើជាប្រធាន G20៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល