លោកត្រាំបដិសេធនូវលទ្ធភាពអាចនឹងមិនមានការជួបជាមួយមេដឹកនំាកូរ៉េខាងជើងទេ

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បាននិយាយកាលពីថ្ងៃពុធនេះថា គាត់នឹងមិនជួបជាមួយមេដឹកនំាកូរ៉េខាងជើង លោកគីម ជុងអុននោះទេ ពេលគាត់ធ្វើដំណើរទៅកាន់ទ្វីបអាស៊ីនៅចុងសប្តាហ៍នេះ ។

លោកត្រំា បាននិយាយទៅកាន់ក្រុមអ្នកកាសែតនៅសេតវិមាន មុនពេលគាត់ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសទំាង ២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៨  ដល់ថ្ងៃទី ២៩ ខែ មិថុនានេះ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ។ លោកត្រំា បាននិយាយថា “ គាត់នឹងជួបជាមួយថ្នាក់ដឹកនំា ជាច្រើននាក់ ដោយគ្មាន មេដឹកនំាកូរ៉េខាងជើងទេ”  ។

សម្តីរបស់លោកត្រំានេះ  ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង លោក ម៉ូនយ៉ា អ៊ីន បាននិយាយកាលពីថ្ងៃអង្គារថា ​មន្ត្រីអាមេរិក និងកូរ៉េខាងជើងបានជួបគ្នា ដើម្បីរៀបចំជំនួបជាលើកទីបីរវាងមេដឹកនំា ទំាងពីរនេះ ។  ​​​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ  (២៧.០៦.១៩)