ប្រទេសរុស្សីដកកងកម្លំាងផ្នែកបច្ចេកទេសចេញពីប្រទេសវ៉េនេស្វេឡា

វ៉េនេស្វេឡា៖ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេស ដែលបានស្រង់សម្តីមន្រ្តីសា្ថទូតរុស្សី ប្រចំាក្នុងប្រទេសវ៉េនេស្វេឡា   បានឲ្យដឹងថា   ប្រទេសរុស្សីកាលពីថ្ងៃពុធនេះ បានដកកងកម្លំាងយោធាផ្នែកបច្ចេកទេសចេញពីប្រទេសវ៉េនេស្វេឡា   ក្នុងពេលដែលប្រធានាធិបតីប្រទេសរុស្សី លោកវ្លាឌីមៀ ពូទីន កំពុងតែជំរុញឲ្យមានការជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា នៅក្នុងសប្តាហ៍នេះ ។

ការដកកម្លំាងយោធាផ្នែកបច្ចេកទេសនេះ  កើតមានឡើងក្នុងរយៈពេលបីខែ បន្ទាប់ពីប្រទេសរុស្សី បានធ្វើឲ្យសហរដ្ឋអាមេរិក មិនសប្បាយចិត្ត នៅពេលដែលប្រទេសរុស្សីបានបញ្ជូនអ្នកជំនាញការផ្នែកយោធាប្រមាណជា ១០០ នាក់ ទៅក្នុងប្រទេសដែលកំពុងតែមានវិបត្តនយោបាយនេះ  និងកើតមានឡើងបន្ទាប់ពីក្រុងវ៉ាស៊ិនតោនបាននិយាយថា  អាមេរិកអាចនឹងប្រើកម្លំាង ដើម្បីបណ្តេញប្រធានាធិបតីរបស់ប្រទេសវ៉េនេស្វេឡា លោកនីកូឡាស ម៉ាឌួរ៉ូ ដែលជាមិត្តរបស់ប្រទេសរុស្សី ចេញពីតំណែង ។

​អត្ថបទ ឆាយ វីកាល

ប្រភព អាអេហ្វប៉េ  (២៧.០៦.១៩)