រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់អភិបាលខណ្ឌទំាង១៤ចាត់វិធានការទប់ស្កាត់រាល់សំណង់ គ្មានលិខិតអនុញ្ញាតសាងសង់

វិទ្យុជាតិកម្ពុជា:អត្ថបទ ហាន់ ស្រីណា ៖

រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់អភិបាលខណ្ឌទំាង១៤ចាត់ វិធានការទប់ស្កាត់ រាល់ សំណង់គ្មានលិខិតអនុញ្ញាត ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងសំណង់ឲ្យបានល្អ ដែល ធានា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាទៅអភិបាល ខណ្ឌទំាង១៤ នៅជុំវិញ រាជធានីភ្នំពេញ ត្រូវចុះត្រួតពិនិត្យទប់ ស្កាត់រាល់សំណង់គ្មាន លិខិតអនុញ្ញាត សាង សង់ និងសំណង់ខុសលិខិតអនុញ្ញាតសាង សង់ដើម្បីគ្រប់គ្រងការសាងសង់ គ្រប់ ប្រភេទ អោយស្របតាមប្លង់គោលនយោបាយរាជធានីភ្នំពេញ តាមបទ ដ្ឋាន នគរូបនីយកម្មបញ្ញតិ្ត និង លក្ខណៈបច្ចេកទេសសំណង់។
ឯកឧត្តមអភិបាលបានបញ្ជាក់ថា គ្រប់រដ្ឋបាលខណ្ឌទាំងអស់ធ្វើយ៉ាងណា ទប់ស្កាត់ ជាមុន រាល់ការសាង់សង់អាគារផ្សេងៗដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីទប់ ស្កាត់ ការបង្កគ្រោះថ្នាក់ដល់ទ្រព្យសម្បតិ្តនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានអៈអាងថា ក្នុងករណីសំណង់គ្មានលិខិត អនុញ្ញាត សាងសង់ នៅតែ កើតមាន ហើយបង្កអោយមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងដែន សមត្ថ កិច្ចរបស់ខ្លួននោះ រដ្ឋបាលខណ្ឌនោះនឹងត្រូវទទួលវិន័យទៅតាមច្បាប់។
សូមបញ្ជាក់ថា កន្លងមក នេះរដ្ឋបាលរាជធានី ភ្នំពេញបានធ្វើការណែ នាំជាប្រចាំដល់រដ្ឋបាល ខណ្ឌឲ្យយកចិត្តទប់ស្កាត់សំណង់ខុសច្បាប់ក្នុងគោលបំណងរឹតបន្តឹងការគោរពលិខិតបទដ្ឋានគតិយុត្តដើម្បីទទួលបានគុណភាពសំណង់ដែលស្របតាមស្តង់ដារនិងរក្សាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ៕