លោក ត្រាំ និយាយថា លោកនឹងជួបប្រជុំជាមួយលោក គីម នៅក្នុងករណីខ្លះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ — ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)បាននិយាយកាល​ពីថ្ងៃអង្គារថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន «នៅក្នុងករណី​ខ្លះ» ដែលនឹងធ្វើឱ្យមានការសង្ស័យបន្ថែមទៀតលើកិច្ចប្រជុំកំពូលមួយនេះ ​ដែលអាច​ធ្វើ​ទៅបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ឧបទ្វីបនៅសប្តាហ៍នេះ។

លោក Trump នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសG-20 នៅប្រទេសជប៉ុន ដែលជំរុញឱ្យមានការសន្និដ្ឋាន​ថា ​​កិច្ចប្រជុំ Trump-Kim អាចត្រូវបានរៀបចំនៅព្រំដែនអន្តរកូរ៉េ។

ពេលវេលាចុងក្រោយ ដែលពួកគេបានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលលើកទី២ របស់​ពួកគេ​ គឺនៅក្នុងប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ។ បុរសខ្លាំងទាំងពីរបានដើរ​ចេញដោយគ្មានកិច្ចព្រមព្រៀងមួយនោះឡើយ ដោយសារតែគម្លាតនៃវិសាលភាពនៃការ​លុប​បំបាត់អាវុធនុយក្លេអ៊ែរ នឹងការដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើងពីអាម៉េរិក។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ​ថា​ អាចនឹងមិនមានផែនការ សម្រាប់កិច្ចប្រជុំផ្សេងទៀតនោះទេ។ លោក Trump នឹងស្ថិតនៅ​សេអ៊ូល​ ដើម្បីជួបប្រជុំប្រធានាធិបតីលោក មូន ចេ-អ៊ីន។

អ្នកយកព័ត៌មានម្នាក់បានសួរសំណួរទៅ​លោក Trump នៅសេតវិមានថា ប្រសិន​បើ​កិច្ចប្រជុំកំពូលមួយត្រូវបានលើកឡើង នៅក្នុងការផ្លាស់ប្តូរចុងក្រោយរបស់លោក​ជាមួយ​លោក​ គីម នោះ។ លោក ត្រាំ បានឆ្លើយតបថា ប្រហែលជានឹងមាន ប៉ុន្តែយើងមិនទាន់ដឹង​ថា​ ណមានចំណុចខ្លះដែលយើងនឹងធ្វើនោះទេ។ វាអាចប្រសើរឡើងយ៉ាងខ្លាំង ប្រសិនជាមិនមាន​ការ​សាកល្បងនុយក្លេអ៊ែរនោះ។

ការឆ្លើយឆ្លងគ្នាហាក់ដូចជាបានបន្តឡើងវិញនៅពាក់កណ្តាលខែមិថុនា បន្ទាប់ពីមានការស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ នៅក្នុងកិច្ចចរចារវាងភាគីទាំងពីរ។ លោក Trump បានបង្ហាញឱ្យឃើញនៅថ្ងៃទី១១​ខែមិថុនាថា លោកបានទទួលលិខិតដ៏ល្អ​មួយ និងប្រកប​ដោយ​​ភាពកក់ក្តៅពីលោក គីម។

កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក គីម ក៏បានទទួលលិខិតមួយ​ដែលមានខ្លឹមសារល្អពីលោក Trumpផងដែរ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល  )