លោកត្រាំព្រមានប្រទេសអ៊ីរ៉ង់អំពីការវាយប្រហារពីកងកម្លាំងរបស់អាមេរិក

អាមេរិក៖ លោកប្រធានាធិបតី ត្រាំកាលពីថ្ងៃអង្គារបានព្រមានអ៊ីរ៉ង់ថាការវាយប្រហារណាមួយទៅលើអាមេរិកនឹងត្រូវទទួលឆ្លើយតបពីកងកម្លាំងដ៏លើសលប់មួយរបស់អាមេរិក បន្ទាប់ពីមន្រ្តីអ៊ីរ៉ង់បានរិះគន់ការដាក់ទណ្ឌកម្មថ្មីថាជាការបិទផ្លូវការទូតរវាងប្រទេសទាំងពីរ ទន្ទឹមនឹងមានភាពតានតឹងនៅក្នុងឈូងសមុទ្រពែរផងដែរ។

កាលពីថ្ងៃអង្គារមន្ដ្រីអ៊ីរ៉ង់បានរិះគន់ការដាក់ទណ្ឌកម្មថ្មីដែលផ្ដោតលើមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡា អាលី ខាម៉េនី ​    ដោយនិយាយថាសេតវិមានកំពុង​មានបញ្ហាខួរក្បាល   ។

លោកត្រាំបានហៅការបញ្ចេញមតិរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ថា “ល្ងង់ខ្លៅនិងជាការប្រមាថ” ដោយនិយាយថា មតិរបស់មេដឹកនាំកំពូលអ៊ីរ៉ង់នោះ បានបង្ហាញថាប្រទេសអ៊ីរ៉ង់មិនយល់ពីអ្វីជាការពិត សោះ   ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៦.០៦.១៩)