ប្រជាប្រិយភាពរបស់លោកម៉ាក្រុងមានការកើនឡើងបើទោះបីជាការបោះឆ្នោតនៅអឺរ៉ុបទទួលបរាជ័យក៏ដោយ

អឺរ៉ុប៖ តាមស្ថិតិកាលពីថ្ងៃអង្គារនេះបានបង្ហាញថាប្រជាប្រិយភាពរបស់ប្រធានាធិបតីបារាំងអេម៉ានូអែល ម៉ាក្រុង ​បានកើនឡើងដល់ពិន្ទុដ៏ល្អបំផុតមួយក្នុងឆ្នាំនេះ ទោះបីជាមានគាត់បរាជ័យក្នុងការបោះឆ្នោតនៅអឺរ៉ុបក៏ដោយ ។

លោកម៉ាក្រុងទទួលបានសម្លេងគាំទ្រ ៣៦% នៅក្នុងការស្ទង់មតិប្រចាំខែដោយអ្នកបោះឆ្នោត លើគេហទំព័រអូដូសា(Odoxa) នៅខែមិថុនានេះ។នេះគឺជាការកើនឡើងខ្ពស់បំផុតនៅក្នុងការវាយតម្លៃរបស់គាត់ចាប់តាំងពីគាត់ឡើងកាន់តំណែងកាលពីឆ្នាំ ២០១៧ មក។

ការស្ទង់មតិនេះបានបង្ហាញថាប្រជាប្រិយភាពរបស់គាត់បានកើនឡើងបាន ៦ ភាគរយ ដែលមុនការបោះឆ្នោតនៅអឺរ៉ុបមានត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះ ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៦.០៦.១៩)