ប្រទេសអ៊ីរ៉ង់និយាយថាអាមេរិកប្រឆាំងនឹងច្បាប់អន្តរជាតិលើការដាក់ទណ្ឌកម្មថ្មី

អ៊ីរ៉ង់៖ កាលពីថ្ងៃអង្គារឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយថាទណ្ឌកម្មថ្មីរបស់អាមេរិកដែលប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់គឺធ្វើឡើងដោយមិនគោរពតាមច្បាប់អន្តរជាតិ។

លោកស្រីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានថ្លែងនៅទីក្រុងញូវយ៉កថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់គឺជាការចង្អុលបង្ហាញមួយផ្សេងទៀតឲ្យឃើញថាអាមេរិកមិនគោរពតាមច្បាប់អន្ដរជាតិនិងមតិអន្តរជាតិទូទៅ។

កាលពីថ្ងៃចន្ទលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាសម្រាប់ការដាក់ទណ្ឌកម្មដែលផ្ដោតលើមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោកអាយ៉ាតូឡា អាលី ខាម៉េនី​និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ។
ក្រុងវ៉ាស៊ីនតោនក៏បានប្រកាសផងដែរថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏ស្ថិតនៅក្នុងបញ្ជីការទណ្ឌកម្មនាពេលខាងមុខរបស់សហរដ្ឋអាមេរិកផងដែរ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៦.០៦.១៩)