រដ្ឋបាលរាជធានីភ្នំពេញណែនាំឲ្យប្រជាពលរដ្ឋបញ្ជៀសចរាចរណ៍បណ្តោះអាសន្ននៅតំបន់ កោះពេជ្រនាថ្ងៃទី២៨ ខែមិថុនា

វិទ្យុជាតិកម្ពុជា​៖​ យី វិច្ឆិកា ២៥ ០៦ ២០១៩

រដ្ឋបាលរាជធានីភ្នំពេញណែនាំឲ្យប្រជាពលរដ្ឋបញ្ជៀសចរាចរណ៍បណ្តោះអាសន្ននៅតំបន់កោះពេជ្រនាថ្ងៃទី២៨ ខែមិថុនា ក្នុងរៀបចំពិធីមីទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។
រដ្ឋបាលធានីភ្នំពេញបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា គ្រោងនឹងប្រារព្ធពិធីមីទ្ទិញខួបលើកទី៦៨ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក សមាជិកាចូលរួមសរុបចំនួន ៣ ម៉ឺននាក់ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ នៃមជ្ឍមណ្ឌលសន្និបាត និងពិព័រកោះពេជ្រ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ។
រដ្ឋបាលធានីភ្នំពេញបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រោងធ្វើដំណើរ នៅជុំវិញបរិវេណទីតាំងសាលមហោស្រពកោះពេជ្រនៃមជ្ឍមណ្ឌលសន្និបាតនិងពិព័រកោះពេជ្រ ត្រូវបញ្ជៀសការធ្វើចរចរាចរណ៍ជាបណ្តោះអាសន្ន ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងការកកស្ទះចរាចរណ៍ ។
រដ្ឋបាលធានីភ្នំពេញបានឲ្យដឹងបន្ថែមថា ការបញ្ចៀសចររាចរចជាបណ្តោះអាសន្ននេះ គឺគិតចាប់ពីម៉ោង ០៦:០០ នាទីព្រឹក រហតូដល់ចប់កម្មវិធី ហើយសូមឲបងប្អូនទាំងអស់មេត្តាយោគយល់ អាធ្យាស្រ័យ និងចូលរួមសហការ និងស្នើរដល់ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកអភិបាលខណ្ឌទាំង១៤ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទួលាយ និងសហការអនុវត្តឲ្យមានប្រសិទ្ធភាព ៕