អង្គការសហប្រជាជាតិសង្កត់ធ្ងន់លើការគាំទ្រដល់ប្រទេសលីប៊ីភាគខាងត្បូង

លីប៊ី៖ កាលពីថ្ងៃចន្ទមន្រ្តីអង្គការសហប្រជាជាតិពីររូបបានសង្កត់ធ្ងន់លើការគាំទ្រដល់ប្រទេសលីប៊ីភាគខាងត្បូងដែលមានអនុប្រធានទទួលបន្ទុកបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) លោកស្រី ម៉ារីយា ដូ វាលលីបេរូនិងលោកស្រី ស្តេហ្វានី វីល្លាមអនុប្រធានតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយនៅក្នុងប្រទេសលី
ប៊ីដោយបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយលោក អាមេត មាត់កូ អភិបាលក្រុង យូបារីដែលមានចម្ងាយប្រហែល ១.១០០ គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីទ្រីប៉ូលី ។

ក្នុងសេចក្ដីថ្លែងការណ៍បាននិយាយថាមន្រ្តីអង្គការសហប្រជាជាតិទាំងពីររូបបាននិយាយថាស្ថានភាពសន្តិសុខនិងមនុស្ស
ធម៌កាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុងទ្រីប៉ូលី។ហើយអង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តពង្រឹងជំនួយរបស់ខ្លួននិងលើកទឹកចិត្តដល់អាជ្ញាធរលីប៊ីឱ្យបង្កើនការគាំទ្រដល់តំបន់នោះ។

អាជ្ញាធរលីប៊ីកំពុងតស៊ូព្យាយាមផ្តល់ជំនួយដល់ប្រជាពលរដ្ឋជាពិសេសនៅក្នុងប្រទេសលីប៊ីភាគខាងត្បូងដែលមានជម្លោះប្រដាប់អាវុធនិងអស្ថិរភាពនយោបាយជាច្រើនឆ្នាំមកហើយ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៥.០៦.១៩)