សេតវិមានជំរុញឲ្យមានការចាត់វិធានការជាជម្រើសបន្ថែមទៀតដើម្បីរារាំងលទ្ធភាពវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់

អាមេរិក៖ យោងតាមព័ត៌មានរបស់កាសែតបរទេសបានឲ្យដឹងថា មន្រ្តីផ្នែកចារកម្ម និងមន្ត្រីយោធារបស់អាមេរិកកំពុងតែប្រឹងប្រែងរៀបចំផែនការជាសម្ងាត់បន្ថែមទៀតដើម្បីទប់ទល់នឹងការឈ្លានពានរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងសមុទ្រពែរ៍ ។ ការប្រឹងប្រែងនេះត្រូវបានធ្វើឡើង តាមការជំរុញរបស់សេតវិមាន ដែលបានរំពឹងថា អាចនឹងរារំាងប្រទេសអ៊ីរ៉ង់មិនឲ្យបង្កភាពតានតឹងនៅក្នុងតំបន់នោះ ដែលពួកគេបារម្ភថា អាចនឹងនំា ទៅរកសង្គ្រាមទ្រង់ទ្រាយធំ។​

គោលបំណងនៃផែនការនេះគឺរៀបចំឲ្យមានជាប្រតិបត្តិការស្រដៀងគ្នាទៅនឹងប្រតិបត្តិការតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលអាមេរិក
បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សំដៅទៅលើក្រុមចារកម្មរបស់ប្រទេសអ៊ីរ៉ង់ដែលមន្ត្រីអាមេរិកជឿថា ជាអ្នករៀបចំការវាយប្រហារទៅលើនាវាដឹងប្រេងក្នុងតំបន់សមុទ្រពែរ៍កន្លងមក ។

ប្រតិបត្តិការ ដែលអាមេរិកត្រៀមនឹងធ្វើនោះ គឺបំផ្លាញកុំព្យូទ័រ និងបណ្តាញនានាដែលប្រើប្រាស់ដោយក្រុមចារកម្មរបស់ប្រទេសអ៊ីរ៉ង់ ។ ប្រតិបត្តិការមួយទៀត ដែលមន្ត្រីអាមេរិកត្រៀមនឹងធ្វើ គឺសំដៅធ្វើឲ្យគាំងកុំព្យូ ទ័រ ដែលប្រើសម្រាប់បញ្ជាការបាញ់គ្រាប់កំាជ្រួច
របស់ប្រទេសអ៊ីរ៉ង់ ។​

អត្ថបទ ឆាយ វីកាល
ប្រភព ញូវយកថាម (២៤.០៦.១៩)